កំពង់ឆ្នាំង៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ០២២៥ កន្លងទៅនេះ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់រដ្ឋបាលជលផលកំពង់លែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីមួយករណី នៅចំណុចបឹងខ្ពប ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការនេះមានសមត្ថកិច្ចចូលរួមសរុប០៥នាក់ ប្រើប្រាស់កាណូត០១គ្រឿង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតវត្ថុតាងខុសច្បាប់ជាច្រើនករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង០២នាក់រួមមាន៖
១. ឈ្មោះ អឿន ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ
២. ឈ្មោះ អឿន កំសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ
(ទាំងពីរនាក់រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង)
វត្ថុតាងដកហូតបាន៖
១. អាំងវែរទ័រ (ឧបករណ៍ឆក់ត្រី) ០១គ្រឿង
២. ដងឆក់ត្រី ០១គូ
៣. អាគុយ ៤០អំពែ ០១គ្រឿង
៤. ខ្សែភ្លើងប្រវែង ៣ម៉ែត្រ
៥. ទូកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីន ០១គ្រឿង
៦. ត្រីជាង ០២គីឡូក្រាម
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីចាត់ការបន្តតាមច្បាប់។
បទល្មើសនេសាទដោយប្រើចរន្តអគ្គិសនី (ឆក់ត្រី) ត្រូវបានចែងក្នុងមាត្រា ៩៧ នៃច្បាប់ជលផល អាចជាប់ទោសជាប់ពន្ធនាគារពី០១ឆ្នាំទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ៥០លានរៀល។
