ដោយ : ភ្នំធំ / ថៃ :នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ អំពីអ្វីដែលលោកអួតថា ជាស្មារតីទទួលខុសត្រូវរបស់លោក នៅរសៀល ថ្ងៃទី២៦ វិច្ឆិកា ២០២៥ ថា៖«លោកបានលុបចោល នូវរាល់ការណាត់ជួបពិភាក្សាការងារទាំងអស់ នៅក្នុងសប្តាហ៍នេះ ដើម្បីផ្តោតសំខាន់លើការតាមដានអំពីស្ថានភាពគ្រោះទឹកជំនន់ដូចជាបាបកម្មនៅស្រុក Hat Yai ខេត្ត Songkhla ឱ្យបានដិតដល់ជាទីបំផុត»។
លោកសង្កត់ធ្ងន់ថា៖ «លោកនឹងមិនត្រឡប់ទៅផ្ទះវិញឡើយ រហូតទាល់តែស្ថានភាពទឹកជំនន់ នៅខេត្ត Songkhla ភាគខាងត្បូង នៃប្រទេសថៃ មានភាពល្អប្រសើរឡើងវិញជាមុនសិន ទើបលោកយល់ព្រមត្រឡប់ទៅផ្ទះ»។
នេះបើយោងប្រភព Thai News Agency ។
ទោះជាយ៉ាងណា ក្រុមប្រឆាំងថៃយល់ថា អ្វីដែលលោកអានុទីនថ្លែងនិងការចុះអនុវត្តមិនសូវគ្នាទេ ហើយនេះជាវិធីឃោសនាមុនការបោះឆ្នោតខាងមុខប៉ុណ្ណោះ ៕


