អ្នកនាំពាក្យ កងទ័ពភូមិន្ទថៃនិយាយអំពីការជម្លៀសពលរដ្ឋថៃ ពីគ្រោះទឹកជំនន់

ដោយ : ភ្នំធំ / ថៃ:អតីតតួកុនថៃនិងជាអ្នកនាំពាក្យ កងទ័ពភូមិន្ទថៃ លោក Wanchana Sawasdee បាន ធ្វើបច្ចុប្បន្នភាព ពីវិមានរដ្ឋាភិបាលថៃ អំពីការជម្លៀស ពលរដ្ឋថៃ ពីគ្រោះទឹកជំនន់ នៅយប់ថ្ងៃទី២៦ វិច្ឆិកា ២០២៥នេះថា៖ «បច្ចុប្បន្ន ស្រុក Hat Yai ត្រូវបានបែងចែកចេញជា៤តំបន់ និងកំពុងដាក់ក្រោមការគ្រប់គ្រង ទទួលខុសត្រូវ របស់កងទ័ពថៃ ដាច់ដោយឡែកពីគ្នា ។

ក្នុងនោះរួមមាន៖ កងទ័ពជើងទឹក កងទ័ពជើងអាកាស និងប៉ូលិស ថៃផងដែរ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយទឹកជំនន់»។
លោកបន្ថែមថា៖ «គិតមកត្រឹមម៉ោងនេះ មានប្រជាជន ថៃ ជម្លៀសចេញពីតំបន់ទាំង៩ ឋិតក្នុងស្រុក Hat Yai ខេត្ត Songkhla សរុបចំនួន ៨,៥១៥នាក់ហើយ»៕
នេះយោងប្រភព Thai News Agency ៕

Leave a Reply

Your email address will not be published. Required fields are marked *