ដោយ : ភ្នំធំ / ភ្នំពេញ :ខ្ញុំពិបាកក្នុងការផ្តល់យោបល់លើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយលោក វីទិត ម៉ុនតាផន ពីព្រោះសេចក្តីថ្លែងការណ៍នេះគឺពិតជាមិនបាននិយាយអ្វីដែលមានខ្លឹមសារសំខាន់ឡើយ។
នេះបើតាមលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្លែងលើផេកផ្លូវការរបស់លោកកាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ។
លោកថា សេចក្តីថ្លែងការណ៍គ្រាន់តែរៀបរាប់ឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ និងរបៀបដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព។
“សេចក្តីថ្លែងការណ៍នេះគឺគ្មានអត្ថន័យអ្វីដើម្បីជំរុញឱ្យមានភាពរីកចម្រើនទៅដល់សន្តិភាពនោះទេ” ។ “ពាក្យពេចន៍ប្រើប្រាស់នៅក្នុងសេចក្តីថ្លែងការណ៍មានប្រយោជន៍ ប៉ុន្តែរឿងរ៉ាវក្នុងជីវិតពិតអំពីសេចក្ដីស្លាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនស្លូតត្រង់ ដែលពួកគាត់ស្ដាប់ទៅហាក់ដូចជាគ្មានន័យខ្លឹមសារ ឥតបានការ ប្រសិនបើគ្មានការធ្វើសកម្មភាពណាមួយជាក់លាក់ពិតប្រាកដ”។
លោកឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កត់សម្គាល់ដូុច្នេះ ដោយយោងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឲ្យមានសន្តិភាព ប៉ុន្តែគេចវេះមិននិយាយដល់ការចោទប្រកាន់ពីការរំលោភបំពាននានារបស់ប្រទេសថៃ ៕![]()
![]()
![]()


