ដោយ : ភ្នំធំ / ថៃ :
កងទ័ពជើងទឹកថៃ បានបញ្ជូនរថពាសដែកបន្ថែមទៀតទៅ Hat Yaiដើម្បីដឹកជញ្ជូនកងម៉ារីន ធ្វើប្រតិបត្តិ ការជួយអ្នកស្រុកនិងជម្លៀស ក៏ដូចជាចែកចាយជំនួយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ដ៏កាចសាហាវជាប្រវត្តិសាស្ត្រនៅខេត្តសុងខ្លា Songkhla។
តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធ ទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ថា: រថពាសដែក AWAV នឹងធ្វើ ប្រតិបត្តិការនៅតាមផ្លូវ Phetkasem ដើម្បីផ្តល់ជំនួយ ដល់ជនរងគ្រោះ។
មិនត្រឹមប៉ុណ្ណឹង កងទ័ពជើងគោកថៃ តាមរយៈ នាយកដ្ឋានវិស្វកម្មយោធា ក៏បានដាក់កម្លាំងរួមជាមួយ រថយន្តទម្ងន់២តោនកន្លះជាច្រើនគ្រឿងនិងទូកកៅស៊ូ ដើម្បីធ្វើបេសកកម្មបន្ទាន់ផងដែរ៕

