លោក Michael B Alfaro : យុទ្ធជនកម្ពុជាត្រូវតែដោះលែង, លោកប្រធានាធិបតីTrump មិនគួរអោយថៃអង្គុយលើតុចចារទៀតទេ!

ដោយ : វ៉ាស៊ីនតោន-ស រ អា :លោក Michael B Alfaro ទីប្រឹក្សានិងជាអ្នករាយការណ៍ព័ត៌មានរបស់លោកDonald Trump( ដូណាល់ ត្រាំ ) ប្រធានាធិបតីអាមេរិក ដែលធ្វើការយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយការពិតពីកម្ពុជាអំឡុងពេលមានជម្លោះជាមួយថៃកន្លងមក។
លោក បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥ កន្លងមកថា «អ្នកទោសសង្គ្រាមកម្ពុជា(វីរកងទ័ពខ្មែរ) ១៨នាក់ ត្រូវតែត្រឡប់មកផ្ទះឥឡូវនេះ។

លោក Michael B Alfaro បានថ្លែងបន្តថា: បើមិនដូច្នោះទេ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ជេ ត្រាំ មិនគួរអនុញ្ញាតឱ្យថៃអង្គុយនៅតុចរចាទៀតទេ» ។

លោកបន្តទៀតថា «យើងបានចប់ហើយ ជាមួយអ្នកប្រព្រឹត្តអាក្រក់ ហើយសហរដ្ឋអាមេរិកត្រូវតែទទួលការគោរពម្តងទៀត» ៕

Leave a Reply

Your email address will not be published. Required fields are marked *