ដោយ : ភ្នំធំ / បន្ទាយមានជ័យ:នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ និងក្រុមការងារ នាំយកថិវិកាចំនួន ១លានរៀល ទៅឧបត្ថម្ភដល់ក្រុមគ្រួសារមន្ត្រីនគរបាលជាតិម្នាក់។
គឺលោកវរសេនីយ៍ត្រី ស៊ុំ សាគុណ មានតួនាទីជានាយផ្នែកដឹកជញ្ជូន នៃការិយាល័យភស្តុភា ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
តាមលោកស្រី វ៉ាត សុគីម ជាភរិយា បានឲ្យដឹងថា : ” ប្តីរបស់នាងខ្ងុំ តាំងពីរមកប្រចាំការនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរយ:ពេលមួយអាទិត្យកន្លងមកស្រាប់តែមានអាការ: ឈឺក្បាលក្តៅខ្លួនហើយក៏បានទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នៅខេត្តបាត់ដំបង។
ប៉ុន្តែ ដោយអាការ:កាន់តែធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកេរតុមាលា រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាន ទាំងថ្នាក់ដឹកនាំគណ: ស្នងការ និងកងកម្លាំងនគរបាលនៃការិយាល័យភស្តភា ក៏បានរួមគ្នាឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារនេះ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកថ្លៃ ៕

