ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖ធ្វើរសំណង់នៅព្រំដែនកម្ពុជា ថៃ ត្រឡប់មកមើលឪពុកកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីពេទ្យ តែបើកបរនិងជិៈម៉ូតូ ក៏ទាក់ដៃចង្កូតទាញចូលកង់រថយន្តធំបណ្តាលអោយរថយន្តកិនស្លាប់នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៥នៅលើផ្លូវជាតិលេខភូមិគោកទម្លាប់ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
មន្ត្រីនគរបាលចរសចរណ៍ផ្លូវគោកស្រុកមង្គលបូរីបសនប្រាប់ថា៖នៅមុនកើតឡើង ជនរងគ្រោះបានបើកបរនិងជិៈម៉ូតូហុងដាឌ្រីម អិនស៊ីអ៊ិចពាក់ផ្លាក់លេខបន្ទាយមានជ័យ1X-0357ម្នាក់ឯងឌុបគ្រឿងសំណង់ទិសដៅពីត្បូងមកជើងបានប៉ៈដៃចង្កូតទៅនឹងរថយន្តតូយូតាFORTUNERពាក់ផ្លាក់លេខបន្ទាយមានជ័យ2E-1519ក្នុងទិសដៅស្របគ្នា។
ខណ:នោះដួលចូលកង់ក្រោយរថយន្តធុនធំម៉ាក់FUSOពាក់ផ្លាក់លេខភ្នំពេញ3E-9042និងរម៉កក្រោយពាក់ផ្លាក់លេខព្រៈសីហនុ 4A-3215បណ្តាលរថយន្តកិនស្លាប់ភ្លាមៗអ្នកបើកបររថយន្តគេចខ្លួន។
មន្ត្រីនគរបាលជំនាញបានបន្តថា៖ក្រោយពិនិត្យវាស់វែងហើយ សាកសពជនរងគ្រោះជាប់ក្រោមកង់រថយន្តត្រូវបានថយទាញយកសាកសពចេញប្រគល់ជូនសាច់ញាតិ។
គេស្គាល់អត្តសញ្ញាណឈ្មោះ ទេព សំភី ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិកកោះ ឃុំស្រក្រាម ស្រុកស្វាយចេក។
រីឯរថយន្តបង្ក២គ្រឿងនិងម៉ូតូរងគ្រោះត្រូវនាំយកទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីរងចាំដោះស្រាយបន្ត៕

