ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បាត់ដំបង ច័ន្ទបូរី :
ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាឆ្នាំ២០២៥ កន្លងមកភាគីទាំងពីរកម្ពុជា ថៃបានអនុវត្តការបោះបង្គោលព្រំដែនបណ្តោះអាសន្នបានចំនួន៩៤បង្គោល លើដីជាក់ស្តែងនាចន្លោះបង្គោល៥២- ៥៩ លើផែនការសរុប១៦៦ គិតជាភាគរយសម្រេច៥៦% នាស្រុកកំរៀងខេត្តបាត់ដំបងនៃកម្ពុជា-ស្រុកពោងណាំរ៉នខេត្តច័ន្ទបុរីនៃថៃកម្ពុជា ថៃ។
នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងឱ្យបណ្តាញព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ ។
ប្រភពបានបន្តដឹងថា ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ នោះ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្តែង ។
ប្រភពបន្តថា ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ននេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

