ទាហានថ្មើរជើងថៃត្រៀមនៅច ១ ថ្មដា ពោធិសាត់ប្រើអាវុធ M-16 បាញ់គំរាមអ្នកសង្កេតការណ៍អាស៊ាន (AOT)

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-ពោធិសាត់ :នៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹកទាហានថ្មើរជើថៃបានប្រើអាវុធ M-16 បាញ់គំរាមអ្នកសង្កេតការណ៍អាស៊ាន នៅនៅចំណុចព្រំដែនច ១ នាឃុំថ្មដាស្រុកវាលវែងខេត្តពោធិសាត់ ។

ក្រសួងការពារជាតិអោយដឹងថា: ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។
ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។
សូមគូសបញ្ជាក់ផងដែរថា គិតមកដល់ម៉ោងនេះ( រសៀល) ស្ថានភាពមានភាពស្ងប់ស្ងាត់វិញហើយ។

អ្នកតាមដានសភាពការណ៍ព្រំដែន បានចាត់ទុកការបាញ់របស់ទាហានថៃគម្រាមអ្នកសង្កេតការណ៍នេះ ជាការសកម្មភាពព្រហើន គឃ្លើន ព្រៃផ្សែ និងរំលោភយ៉ាងធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងសន្តិភាព ក៏ដូចជាកិច្ចការឯករាជ្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ៕

Leave a Reply

Your email address will not be published. Required fields are marked *