ដោយ : ភ្នំធំ / ព្រំដែន បន្ទាយមានជ័យ-ស្រះកែវ :
មឆមឆនកិច្ចប្រជុំរបស់មន្ត្រីជំនាញ កងកម្លាំងកម្ពុជា ថៃនៅ ច្រក ព្រំដែន អន្តរជាតិប៉ោយប៉ែត- ខខ្លងលឹកក្នុងខេត្តយមានជ័យ ស្រស្រះកែវស្តីពីការត្រៀមចុះ វាស់វែងនិងតម្លើង បង្គោល ព្រំដែន បណ្ដោះអាសន្ន ក្បែរ បង្គោល ព្រំដែន លេខ ៤២-៤៧ ស្ថិតក្នុងតំបន់ភូមិណងចាន់-ភូមិណងយ៉ាកែវ នៃនៃស្រុកគោកស៊ូងខេត្តស្រះកែវ ទល់មុខឬខាងកម្ពុជាគឺភូមិជោគជ័យនិងភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេ្តបន្ទាយមានជ័យ។
យោងប្រភពកាសែតថៃក្នុងស្រុកមួយចំនួនបានផ្សាយថា : កិច្ចប្រជុំបាន ប្រព្រឹត្ត ទៅ នៅ ថ្ងៃ ទី ១៨ខែ វិច្ឆិកាឆ្នាំ២០២៥ ។
ជាលទ្ធផលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាច្រើន ដោយកម្ពុជាបានទទួលយកសំណើសំខាន់ៗចំនួនពីរ៖
១. ការប្រើប្រាស់ដ្រូន( យន្តហោះគ្មានមនុស្សបើក) ដើម្បីអង្កេតតំបន់ព្រំដែន
២. កំណត់ទីតាំងសម្រាប់សម្គាល់បណ្តោះអាសន្ននៅក្នុងតំបន់ជម្លោះ
កាសែតថៃផ្សាយបន្ថែមថា: សម្រាប់ចំណុចទី៣ គឺ ការ អង្កេត ដី សម្រាប់ ការ ចេញ ប័ណ្ណ កម្ម សិទ្ធិ ឬ ឯកសារ កម្មសិទ្ធិ ផ្សេង ទៀត កម្ពុជា បាន និយាយ ថា ខ្លួន នឹង ដោះស្រាយ ដំណើរការ នោះ ដោយ ខ្លួន ឯង។
លោកវរសេនីយ៍ឯកក្រៀងរ៉ៃ ប៊ុនតឺម( Kriangkrai Boontuem ) ប្រធានក្រុមប្រតិបត្តិការ OG របស់ប្រទេសថៃ និងជាប្រធានផ្នែកភូមិសាស្ត្រនៃនាយកដ្ឋានអង្កេតភូមិន្ទថៃ បាននិយាយថា : ការដំឡើងបង្គោលបណ្តោះអាសន្ននឹងចាប់ផ្តើមនៅថ្ងៃស្អែក( ទី១៩ខែវិច្ឆិកា) ដោយចាប់ផ្តើមពីបង្គោលព្រំដែនលេខ៤២ នៅខាងជើងភូមិណងយ៉ាកែវ ដែលខាងកម្ពុជាគឺភូមិព្រៃចាន់៕

