កម្លាំងជលផលកំពង់ឆ្នាំងសហការគ្នាបង្ក្រាបបទល្មើសនេសាទខុសច្បាប់ រុះរើរបាំងស្បៃមុងនិងរបាំងសាច់អួនក្រឡាញឹក ប្រវែងសរុបជាង ២ ២០០ ម៉ែត្រ និងចាក់លែងត្រីចម្រុះ ៩០ គីឡូក្រាម

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប និងសឹង្កាត់រដ្ឋបាលជលផលជលគិរី បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ក្រុមការងារទី១ (ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប) ដឹកនាំដោយលោក ឈិន តួ នាយរងអធិការ និងលោក អ៊ូ សោភណ្ឌ នាយរងខណ្ឌ បានប្រើប្រាស់ទូកបាឡាស្មាច់ ០២ គ្រឿង និងកម្លាំងចំនួន ១១ នាក់ ចុះបង្ក្រាបនៅចំណុចក្រោយភូមិកោះតាម៉ូវ (ឃុំកំពង់ព្រះគគីរ) និងក្រោយភូមិកំពង់អួរ និងភូមិខុនរ៉ង (ឃុំខុនរ៉ង ស្រុកបរិបូណ៌)។ លទ្ធផលបានរុះរើ៖
របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក ប្រវែងសរុប ១ ០២០ ម៉ែត្រ។
ចំណែកក្រុមការងារទី២ (សឹង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទកំពង់បាស្រូវ) បានប្រើប្រាស់ទូកបាឡាស្មាច់ ០២ គ្រឿង និងកម្លាំង ០៧ នាក់ ចុះបង្ក្រាបនៅចំណុចក្រោយភូមិកំពង់បាស្រូវ (ឃុំជលសា ស្រុកជលគិរី) បានរុះរើនិងបំផ្លាញវត្ថុតាងដូចខាងក្រោម៖
របាំងលូស្បៃមុង ០២ ករណី (១៦ កន្លែង) ប្រវែង ៧០០ ម៉ែត្រ លូស្បៃមុង ១៦ គ្រឿង បង្គោល ២៥០ ដើម
របាំងសាច់អួនក្រឡាញឹក ០១ ករណី (០៥ កន្លែង) ប្រវែង ៥០០ ម៉ែត្រ មាត់លូ ០៧ មាត់ បង្គោល ២៥០ ដើម
សរុបប្រតិបត្តិការទាំងពីរក្រុម៖
របាំងខុសច្បាប់ត្រូវរុះរើបំផ្លាញប្រវែងសរុប ២ ២២០ ម៉ែត្រ
ចាក់លែងត្រីចម្រុះចូលក្នុងដែននេសាទវិញ ៩០ គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកកិច្ចការជលផល។

Leave a Reply

Your email address will not be published. Required fields are marked *