បុរសវ័យ២៦ឆ្នាំ ចងកសម្លាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង និងត្រូវឪពុកស្ដីបន្ទោស

ខេត្តកំពង់ធំ – នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០ និង៤០នាទីព្រឹក បុរសម្នាក់ឈ្មោះ សួន ថាត អាយុប្រហែល២៦ឆ្នាំ បានចងកសម្លាប់ខ្លួននៅចំណុចទួលធម្មនី ចម្ងាយប្រហែល១,៥០០ម៉ែត្រ ខាងត្បូងភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ស៊ីវ គីម ភេទប្រុស មេភូមិត្នោតជុំ២ បានរាយការណ៍ជាផ្លូវការមកការិយាល័យនគរបាលប៉ុស្តិ៍រដ្ឋបាលបារាយណ៍ នៅវេលាម៉ោង១១ និង១០នាទី ថ្ងៃដដែល។
ជនរងគ្រោះមានទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ដូចគ្នា។ តាមប្រសាសន៍របស់ឪពុកជនរងគ្រោះ មូលហេតុនៃអំពើអត្តឃាតនេះគឺដោយសារកូនប្រុសបានផឹកស្រាស្រវឹង ហើយត្រូវខ្លួនឯងស្ដីបន្ទោសថា «ផឹកស៊ីមិនដេក»។ លើសពីនេះ ជនរងគ្រោះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូប៉ះពាល់ក្បាល ដែលអាចជាកត្តាបន្ថែមប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្ត។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ អាជ្ញាធរមូលដ្ឋានបានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត ជាពិសេសបុគ្គលដែលមានប្រវត្តិផឹកស្រាច្រើន ឬធ្លាប់រងគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ក្បាល។

Leave a Reply

Your email address will not be published. Required fields are marked *