ដោយ : ភ្នំធំ / ស្រីអយុធ្យា-ថៃ :ក្រុមប៉ូលីសថៃចាប់យ៉ាបា(ថ្នាំឆ្កួត) ១០លានគ្រាប់ពីស្ត្រីថៃ២នាក់ នៅខេត្តស្រីអយុធ្យាកាលថ្ងៃទី១២ វិច្ឆិកាកន្លងមក។
នេះបង្ហាញថា ថៃនៅតែជាចំណុចសកម្មខ្លាំងក្នុងបណ្តាញជួញដូរគ្រឿ/ងញៀ/នតំបន់អាស៊ីអាគ្នេយ៍។
តំបន់ «ត្រីកោណមាស(Golden Triangle)» ជាតំបន់ជាប់ព្រំដែនរវាងថៃ–ឡាវ–មីយ៉ាន់ម៉ា ជាមូលដ្ឋានផលិតគ្រឿងញៀនសំខាន់បំផុតមួយ។ ទីនោះ ត្រូវបានដឹកជញ្ជូនតាមផ្លូវភ្នំ និងទន្លេចូលមកថៃ មុននឹងត្រូវចែកចាយទៅប្រភពផ្សេងៗ ។
យោងរបាយការណ៍ពីក្រសួងមហាផ្ទៃថៃ (ONCB, 2024) បញ្ជាក់ថា ការចាប់គ្រឿ/ងញៀនប្រភេទ មេតំហ្វេតាមីននៅឆ្នាំ២០២៤ មានបរិមាណកើនឡើងប្រមាណ២៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយករណីចាប់បាន យ៉ាបា១០លានគ្រាប់នៅខេត្តស៊្រីអយុធ្យា កាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២៥ ។ នេះ បានបង្ហាញថា បណ្តាញក្នុងប្រទេសថៃនៅតែសកម្មខ្លាំងណាស់ ។
ឧត្តមស្នងការនៃអង្គការសហប្រជាជាតិប្រឆាំងគ្រឿ/ងញៀ/ន (UNODC) បានរាយការណ៍ក្នុងឆ្នាំ២០២៤ ថា : ការផលិត និងចែកចាយគ្រឿ/ងញៀ/ននៅតំបន់អាស៊ីអាគ្នេយ៍កើនឡើងជាបន្តបន្ទាប់។ ចំនួនយ៉ាបា (methamphetamine pills) ដែលត្រូវបានចាប់នៅថៃនិងប្រទេសផ្សេងទៀត មានចំនួនជាង ៣ពាន់លានគ្រាប់ក្នុងមួយឆ្នាំ ៕

