មន្ត្រីឥណទាន CO ម្នាក់ត្រូវអតិថិជនសំលាប់ ខណៈ:ចូលទារលុយ

 

កំពង់ធំ :   នារីរងគ្រោះជាមន្ត្រីឥណទានCO ត្រូវបានគេសង្ស័យថា ត្រូវអតិថិជនខ្លួនសំលាប់បិតមាត់ ខណ:ចូលទៅទារលុយ នៅផ្ទះជនដៃដល់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៥ នៅចំណុចភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក

ហេតុការណ៍បឋម ត្រូវបានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ហុឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ ដែលត្រូវបានគេសម្លាប់ និងកប់នៅខាងផ្ទះជនសង្ស័យ ថ្ងៃទី១៣ វិច្ឆិកា ២០២៥ វេលាម៉ោងប្រមាណ ១៥:០០។
ជនរងគ្រោះ ហុឹម ទីណា ជាបុគ្គលិកនៃអង្គការអង្គកគ្រួសារខ្មែរ មានទីលំនៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ តាមសេចក្តីរាយការណ៍ នៅថ្ងៃកើតហេតុ ឳពុកម្តាយរបស់នាងបានបាត់ទំនាក់ទំនងជាមួយនាង ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ ពួកគាត់បានស្វែងរកនៅក្នុងភូមិ និងប្តឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើង ដើម្បីសុំជំនួយ។
លុះដល់ម៉ោង ១០:០០ ព្រឹក ថ្ងៃទី១៤ វិច្ឆិកា ២០២៥ ឳពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានទៅផ្ទះជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិក្រូច ឃុំស្វាយភ្លើង។ នៅទីនោះ គាត់បានសង្កេតឃើញស្នាមកាប់ដីថ្មីៗ ដែលមានលក្ខណៈសង្ស័យ។ ភ្លាមៗនោះ គាត់បានរាយការណ៍ទៅប៉ុស្តិ៍នគរបាល។
ហេតុការណ៍នេះ កម្លាំងនគរបាលស្រុកតាំងគោក បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការជីកកកាយនៅទីតាំងសង្ស័យ ហើយបានរកឃើញសាកសពជនរងគ្រោះ ហុឹម ទីណា ពិតប្រាកដមែន។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនរងគ្រោះត្រូវបានគេសម្លាប់ និងកប់ដើម្បីលាក់បាំងឧក្រិដ្ឋកម្ម។
សម្ភារៈដែលបាត់បង់រួមមាន៖
ម៉ូតូម៉ាក Honda Dream សេរី២០១៤ ពាក់ស្លាកលេខ កំពង់ធំ 1P 9873
ខ្សែកផ្លាកទីន ១ខ្សែ
ខ្សែជើងផ្លាកទីន ២ខ្សែ
ទូរស័ព្ទដៃម៉ាក iPhone 11 Pro Max លេខ 096 3968464
បច្ចុប្បន្ន កម្លាំងនគរបាលកំពុងសហការស្រាវជ្រាវ និងប្រមាញ់ចាប់ជនសង្ស័យ ម៉ន សីហា ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានព័ត៌មានបន្ថែម សូមផ្តល់ជូននគរបាលដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត។

Leave a Reply

Your email address will not be published. Required fields are marked *