ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ :នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មេបញ្ជាការយោធភូមិភាគទី២ លោក Weerayuth Raksil បានធ្វើដំណើរចុះទៅកាន់ព្រំដែនកម្ពុជា-ថៃ ុំណូនម៉ាកមុនស្រុកគោកស៊ូងខេត្តស្រះកែវដែលនៅទល់មុខនឹងភូមិព្រៃចាន់និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទា៦មានជ័យ របស់កម្ពុជា ដើម្បីត្រួតពិនិត្យកម្លាំង លេណដ្ឋាន សម្ភារ:សឹកនិងការត្រៀមលក្ខណៈប្រយុទ្ធ។
ដំណើរមុន ក៏ដូចលើកនេះ គឺក្នុងគោលបំណងវាយតម្លៃលើស្ថានភាពព្រំដែន និងរៀបចំសន្តិសុខ នៅតំបន់ដែលកំពុងមានភាពផុយស្រួយ ក៏ដូចជាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងផងដែរ។
លោក Weerayuth Raksil បានសង្កត់ធ្ងន់ថា៖ «គ្រប់អង្គភាពយោធា ត្រូវតែពង្រឹងវិធានការសន្តិសុខ រួមមាន៖ ការល្បាត ការឃ្លាំមើល ការវិភាគចារកម្មយោធា និងត្រៀមលក្ខណៈអនុវត្តផែនការឃ្លាំមើល ដោយកងទ័ពភូមិភាគ២ថៃត្រៀមខ្លួនប្រយុទ្ធ ក្នុងកម្រិតខ្ពស់ជាប់ជានិច្ច ដើម្បីធ្វើយ៉ាងណា ធានាសុវត្ថិភាពរបស់ប្រជាជនថៃ ប្រកបដោយនិរន្តរភាព»៕

