ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានចុះពិនិត្យមើលស្ថានភាពជនស៊ីវិលចំនួន៣នាក់ រងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ។
ជនស៊ីវិលទាំងបីនាក់នេះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
សូមបញ្ជាក់ថា ក្នុងចំណោមពួកគេ៤នាក់ដែលរងរបួសធ្ងន់ ស្រាលពីម្សិលមិញ មានម្នាក់បានស្លាប់ហើយ បីទោះជាក្រុមអ្នកជួយសង្គ្រោះនិងគ្រូពេទ្យខិតខំដុតដៃដុតជើងជាខ្លាំងក៏ដោយ ៕

