បន្ទាប់ទាហានសៀមបាញ់ប្រហារ : ពលរដ្ឋភូមិព្រៃចាន់ទាំងអស់បានភៀសសឹក  តែពលរដ្ឋភូមិជោគជ័យភាគច្រើននៅក្រាញននៀល

ដោយ : ភ្នំធំ  / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :បន្ទាប់ទាហានសៀមបាញ់ប្រហារដោយចេតនាចូលទឹកដីកម្ពុជាកាលពីល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ នៅភូមិព្រៃចាន់ នារាត្រីថ្ងៃដដែលប្រជាពលរដ្ឋភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅសរុបទាំង២៥៥គ្រួសារត្រូវបានភៀសសឹកចេញទៅទួលសុវត្ថិភាពនាវត្តចាន់ស៊ីនាភូមិណាកាឆាយឃុំកូប ។
ប៉ុន្តែ មានពលរដ្ឋ១ភាគប៉ុណ្ណោះ ក្នុងចំណោមសរុប៧៧២គ្រួសារ នៅភូមិជោគជ័យ ហើយពួកគេរស់នៅចំណុចជាប់ច្រកព្រំដែនតែម្តង បានព្រមភៀសសឹក ។
នេះបើតាម លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅប្រាប់សារព័ត៌មាននាព្រឹកថ្ងៃទី១២ខែវិច្ឆិកា ។

ចំណែកលោកស៊ិន ប៊ុនស៊ីវ អភិបាលរងស្រុកស្វាយចេកបានអោយដឹងថា : ពលរដ្ឋនៅចំណុចតំបន់១ ភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយចេក ក៏បានភៀសសឹកផងដែរ មកកាន់ចំណុចកណ្តាលភូមិដើម្បីសុវត្ថិភាព ។

ជាមួយគ្នាលោក អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារបានសម្របសម្រួល ផ្តល់ទីស្នាក់ ស្បៀងនិងសម្ភារ:បឋម ។
ចំណែកអាជ្ញាធរមានសមត្ថកិច្ច និងសប្បុរសជននានាបានទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅវត្តចាន់សី ដោយផ្តល់អំណោយបន្ទាន់១ចំនួន ៕

Leave a Reply

Your email address will not be published. Required fields are marked *