ដោយ : ភ្នំធំ / បាងកក- ថៃ៖គណៈកម្មាធិការយោធានិងកិច្ចការពារជាតិនៃព្រឹទ្ធសភារបស់ថៃ កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៥ បានកោះហៅ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង អតីតមេកងទ័ងភូមិភាគទី២ ដើម្បីបំភ្លឺរបាយការណ៍នៃបទបញ្ជាឈប់បាញ់សម្ងាត់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយកម្ពុជា តាមព្រំដែនកាលពីថ្ងៃទីទី២៤-២៨ខែកក្កដាឆ្នាំ២០២៥ កន្លងមក។
ការសម្រេចកោះហៅលោកផាតក្លាងទៅបំភ្លឺនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីឈ្មោះនេះបានប្រកាសថា ” លោកបានទទួលបញ្ជារសម្ងាត់ដែលបញ្ជារឲ្យលោកឈប់វាយប្រហារមកលើកម្ពុជាពេលសង្រ្គាមផ្ទុះបាន៦ ម៉ោង។
ប៉ុន្តែ លោកថា លោកមិនស្តាប់តាមបញ្រជាថ្នាក់លើឡើយ ដោយលោកបន្តបញ្ជារទាហានខ្លួនវាយដណ្តើមទឹកដីរបស់កម្ពុជានិងដាក់កម្រិតទោសប្រហារជីវិតដល់ទាហានណាដែលមិនទៅប្រយុទ្ធតាមបទបញ្រ ” ជា។
ទោះយ៉ាងណា លោកប៊ុនស៊ីន ផាតក្លាង ដែលនៅថៃគេភ្ជាប់លោកទៅជាបងថ្លៃរបស់ស្តេចថៃបច្ចុប្បន្នផងនោះ លោកប្រកែកមិនចូលខ្លួនទៅបំភ្លឺនៅឡើយទេមកទល់ថ្ងៃទី១២ខែវិច្ឆិកានេះ ដោយលោកលើកមូលហេតថា លោកជាប់រវល់ .
ចំណែកសមាជិកនិងប្រធានគណ:កម្មការកិច្ចការការពារជាតិនៃព្រឹទ្ធសភា ថៃបញ្ជាក់ថា: ព្រឹទ្ធសភានឹងអនុវត្តតាមនិតិវិធីនិងច្បាប់ថៃដើម្បីអោយបុគ្គលក្អេងក្អាងរូបនេះ មកឆ្លើយទទួលខុសត្រូវចំពោះសកម្មភាពនិងសំដីដែលបង្កបញ្ហារបស់ខ្លួន ៕
.
