-
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣១/ស្រី៣នាក់ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្ត លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្ត
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឆង ឈឺន អនុប្រធានពន្ធនាគារខេត្ត បានអោយដឹងថា៖ ចំណោមទណ្ឌិតចំនួន៣១/ស្រ្តី៣នាក់ ក្នុងនោះបន្ធូរបន្ថយទោសនិងលើកលែងទោស ៣ខែនិង៩ខែក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥ចំនួន១៦នាក់ ។
និងបន្ធូរបន្ថយទោស៣ខែចំនួន ១៥នាក់/ ស្ត្រី២នាក់។ ក្នុងពិធីបុណ្យឯករាជ្យជាតិ ៩វិច្ចិការ ឆ្នាំ២០២៥ ចំនួន១៥នាក់ ។បើតាមលោអនុប្រធានរូបនេះ ជនជាប់ឃុំក្នុងពន្ធនាគារខេត្តនេះ មានរហូតដល់ចំនួន៣. ១៥៤នាក់ដែលជាចំនួនច្រើនហួស។
សូមបញ្ជាក់ថា ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ។
ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។ជាពិសេស អង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ។
ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។ក្នុងឱកាសនោះលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្តនិងលោក ឃូ ពៅ អភិបាលរងខេត្ត បានកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ។
ក្នុងនោះបានពិនិត្យវាយតម្លៃ លើសកម្មភាព អនុវត្ត ដែលគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែក្នុងព្រះរាជពិធីបុណ្យជាតិផងដែរ។លោក ឃូ ពៅ ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ខិតខំ ព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលទៅរួមរស់នៅក្នុងសហគមន៍ឡើងវិញ ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់ ៕

