រថយន្តដឹកកម្មកររោងចក្ររេចង្កូតធ្លាក់ប្រឡាយ បណ្តាលឱ្យកម្មការិនី៩នាក់រងរបួស នៅស្រុកបរិបូរណ៍

 

កំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តដឹកកម្មកររោងចក្ររេចង្កូតធ្លាក់ប្រឡាយ បណ្តាលឱ្យកម្មការិនី៩នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦:៤០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតនៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក Hyundai Aero Town (៣៥កៅអី) ពណ៌ស-ផ្កាឈូក ពាក់ផ្លាកលេខ សៀមរាប 3A-2173 ផលិតឆ្នាំ២០០៣ បើកបរដោយឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ រថយន្តនេះដឹកកម្មកររោងចក្រចំនួន៥៨នាក់ ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅខាងស្តាំ ធ្លាក់ប្រឡាយ បណ្តាលឱ្យកម្មការិនី៩នាក់រងរបួស ក្នុងនោះ២នាក់របួសធ្ងន់។
បញ្ជីឈ្មោះជនរងគ្រោះ៖
ឈ្មោះ ជា វណ្ណ ភេទស្រី អាយុ៣៩ឆ្នាំ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ (របួសធ្ងន់)
ឈ្មោះ ផាត់ ចាន់រ័ត្ន ភេទស្រី អាយុ៣០ឆ្នាំ ភូមិក្បាលថ្នល់ ឃុំផផ្សារ ស្រុកបរិបូរណ៍ (របួសធ្ងន់)
ឈ្មោះ ប៉ោយ ស៊ីយ៉េន ភេទស្រី អាយុ៤៥ឆ្នាំ ភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៍ (របួសស្រាល)
ឈ្មោះ ប៉ោក ស៊ីយ៉ុង ភេទស្រី អាយុ៤០ឆ្នាំ ភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៍ (របួសស្រាល)
ឈ្មោះ សោយ សៅលាង ភេទស្រី អាយុ៣២ឆ្នាំ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ (របួសស្រាល)
ឈ្មោះ លឹម សុដា ភេទស្រី អាយុ៣៧ឆ្នាំ ភូមិតាប៉ោ ឃុំចក ស្រុកបរិបូរណ៍ (របួសស្រាល)
ឈ្មោះ នាង សុរើន ភេទស្រី អាយុ២៤ឆ្នាំ ភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៍ (រឬបួសស្រាល)
ឈ្មោះ មិត្ត ដាលីន ភេទស្រី អាយុ២៣ឆ្នាំ ភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ (រឬបួសស្រាល)
ឈ្មោះ មុំ សុគីម ភេទស្រី អាយុ៤៥ឆ្នាំ ភូមិគក ឃុំពន្លៃ ស្រុកបរិបូរណ៍ (របួសស្រាល)
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ភ្លាមៗ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *