ប្រជាពលរដ្ឋខ្មែរលើកគ្នាតស៊ូរារាំង ប្រឆាំងនឹងទាហានឈុតបថៃដែលចូលមកប្លន់ទឹកដីកម្ពុជាទាំងថ្ងៃបន្ថែមទៀតនៅភូមិភូមិជោគជ័យឃុំអូរបីជាន់ឮឮ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :នៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ ពលរដ្ឋខ្មែររជាច្រើននាក់បានប្រថុយជីវីតលើកគ្នាតស៊ូ រារាំង ប្រឆាំងនឹងសកម្ម់ទាហានឈុតប៉ារ៉ានិងឈុតខ្មែរថៃរាប់សិបនាក់ដែលចូលមកប្លន់ទឹកដីកម្ពុជាបន្ថែមទៀត តាមរយ:ការរាយលួសបន្លាចូលក្នុងជម្រៅទឺកដីកម្ពុជាប្រមាណ៥០០ម៉ែត្រនៅភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

ចំណុចនោះនៅមិនឆ្ងាយប៉ុន្មានពីចំណុចច្រករបៀងជោគជ័យ(ណងចាន់) នៃភូមិខាងលើ ជាកន្លែងចាស់ដែលថៃឈ្លានពានកាលពីថ្ងៃទី២៦ខែកឋក្កដាឆ្នាំ២០២៥ និងដាក់កង់ឡាន រាយលួសបន្លាកាលពីថ្ងៃទី១២ខែសីហា និងបំពាក់កាមេរ៉ាសុវត្ថិភាព បំពាក់ភ្លើងសូឡាកាលពីថ្ងៃទី១៣ខែសីហាកន្លងមក កន្លងមក ។

ពលរដ្ឋបានធ្វើការជំនួសកងទ័ពនិងកងនគរបាលការពារព្រំដែនដែលមិនហ៊ានចេញមកប្រឈមនឹងកម្លាំងទាហានសៀម ។ ពួកគេលើកគ្នាទៅប្រឈមមុខដ៏គ្រោះថ្នាក់នឹងទាហានសៀមប្រដាប់អាវុធនិងខ្លះពាក់របាំងមុខ ហើយរុញច្រានគ្នាត្រង់បន្លាលួសរាយថ្មី។

ពលរដ្ឋបានស្រែទាំងឈឺចាប់ថា : ដី ផ្លូវ ភូមិ ចម្ការអំពៅ ផ្ទះ ..ជារបស់ពលរដ្ឋខ្មែរ អាស្រ័យផល ធ្វើចម្ការរាល់ឆ្នាំ ហើយមានប្លង់រឹងថានៅជ្រៅក្នុងទឹកដីកម្ពុជាផងទៀត ។ពូកគេរស់នៅទីនោះជិត៤០ឆ្នាំមកហើយ។…..។
សូមក្រសួងការពារជាតិ រាជរដ្ឋាភិបាល អន្តរជាតិជួយផង ទាហានសៀមចូលមកប្លន់ដីពួកគាត់ស្រស់ៗ ទាំងថ្ងៃចែសតែម្តង។
ពួកគេបានខំស្រែកតវ៉ាផង ស្រែកបន្ទរផងឡើងខ្សោះសម្លេង.ទន់ដៃទន់ជើងផង.ថតរូបវីដេអូទុកជាភស្តុតាងផង ចង្អុរមុខ រុញច្រានទាហានសៀមផង។

ក្នុងនោះពលរដ្ឋជាស្ត្រីខ្លះ ដៃម្ខាងបានបីកំពៀកកូនបណ្តើរ ស្រែកតវ៉ាបណ្តើរ ថតរូបបណ្តើរ ដោយស្រែកថា បើមកប្លន់ដីពួកគាត់ តើអោយពួកគាត់ទៅរស់នៅ ទៅប្រកបរបរចិញ្ចឹមជីវិតឯណា? …។

បន្ទាប់ពីមានពលរដ្ខលើកគ្នាប្រឈមមុខ ហើយបណ្តេញទាហានសៀមចេញទៅវិញ ទើបគេឃើញមន្ត្រីអាជ្ញាធរ កងកម្លាំងមួយចំនួនបានទៅដល់កន្លែងកើតហេតុ។
ពួកគេយល់ថា : មន្ត្រីអាជ្ញាធរ កម្លាំងដែលមិនអាចហ៊ានទៅប្រឈមនឹងតទល់នឹងកម្លាំងទាហានសៀមតាំងពីមុនមកទល់ពេលនេះគឺមកពីមានបទបញ្ជារអោយអត់ធ្មត់ ហើយបញ្ជៀសការផ្ទុះអាវុធបង្ករបួស ស្លាប់កងកម្លាំងនិងប្រជាពលរដ្ឋ ។ពោលគឺមិនចង់អោយសភាពការណ៍ព្រំដែនកាន់តែតានតឹង។
ពោលគឺបើហ៊ានតែកងកម្លាំងសៀមនិងកម្ពុជាប្រឈមមុខ ច្បាស់ជាផ្ទុះអាវុធហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *