ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្នុងឱកាសអបអរសាទរមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៥ ) ដែលប្រាព្ធធ្វើនៅបន្ទាយមានជ័យកាលពីថហងៃទី៧ខែវិច្ឆិកា ប្រតិភូដែលជាសមាជិកព្រឹទ្ធស រដ្ឋសភានិងអាជ្ញាធរខេត្តសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។
លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោកគោស៊ុំ សារឿត អ្នកតំណាងរាស្ត្រ ឯកឧត្តមប៉្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំខេត្ត លោកយឹម សំណាង អភិបាលរងខេត្តដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខ
ដល់អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ។
ប្រតិភូបានផ្តល់អំណោយរបស់ខេត្តនិងជូនពរអ្នកជម្ងឺអោយឆាប់ជាសះស្បើយនិងថ្លែងអំណរគុណអ្នកគ្រប់គ្រងនិងបុគ្គលិកពេទ្យដែលខិតខំបំពេញសេវាជូនពលរដ្ឋ ។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកសិរីសោភ័ណស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណនាភូមិ៣សង្កាត់ព្រះពន្លា ប៉ុន្តែក្នុងគម្រោង គេនឹងផ្លាស់ប្តូរទីតាំងនេះ ទៅមាត់ស្ទឹងសិរូសោភ័ណនាសង្កាត់ទឹកថ្លា ។
ក្នុងឆ្នាំ២០២៥ ពេទ្យនេះបានទទួលចំណាត់ថ្នាក់លេខ២ ជាមន្ទីរពេទ្យដែលបម្រើសេវាសាធារន:ល្អដល់ពលរដ្ឋ។


