ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ -ភ្នំពេញជាមួយក្រុគ្រូពេទ្យចិនមកពីខេត្ត្តស៊ីឈាន់ ប្រទេសចិន សហការនឹងមន្ទីរពេទ្យបង្អែកអូរជ្រៅ បានរៀបចំព្យាបាលបែបបុរាណចិននិងចាក់ម្ជុលវិទ្យាសាស្ត្រដោយឥតគិតថ្លៃជូនអ្នកជម្ងឺក្នុងស្រុកអូរជ្រៅ។
ចំពោះស្ថានភាពជម្ងឺមានដូចជា ឈឺក្បាលជាប្រចាំ ស្ពឹកដៃជើង ស្ពឹកដងខ្លួនមួយចំហៀងឈឺចង្កេះ ឈឺសន្លាក់ ដេកមិនលក់ដើម ។
នេះបើតាម មន្ត្រីមន្ទីរពេទ្យបង្អែកអូរជ្រៅអោយដឹងនាថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៥ ។
ក្នុងនោះ បានទទួលពិនិត្យ ព្យាបាលអ្នកជម្ងឺខ្ទង់រយនាក់ដែរ ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យចំនួនជាង១០នាកនោះ ដឹកនាំមកដោយលោកវេជ្ជបណ្ឌិតតាន់ សុគុន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកស្រីវេជ្ជបណ្ឌិតចាំង យាន ( Zhang Yan) ប្រធានក្រុមគ្រូពេទ្យចិនជុំទី៤ សហប្រតិបត្តិការនឹងមន្ទីរពេទ្យខាងលើ។
ហើយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលស្រុកនិងមន្ត្រី អ្នកពាក់ព័ន្ធចូលរួម ។
ទីតាំងផ្តល់សេវាស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកអូរជ្រៅ ផ្លូវជាតិលេខ៥ ភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនាថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៥ កន្លងមក ៕

