រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៧២នៃទិវាបុណ្យ ឯករាជ្យជាតិ៩ វិច្ឆិកា១៩៥៣-២៥

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៥ បានប្រារព្វមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៥)នៅសាលប្រជុំ ធំ សាលាខេត្ត ។
ពិធីប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តមប្ល៉ែក វារី ប្រធានក្រុមប្រឹក្សាខេត្តនិងអញ្ជើញជាកិត្តិយសមានសមាជិកព្រឹទ្ធសភា រដ្ឋសភា ព្រះមេគណខេត្ត មន្ត្រីសង្ឃ និងចូលរូមដោយមន្ត្រី កងកម្លាំង មហាជន ពាក់ព័ន្ធជាច្រើន ។

ក្នុងកម្មវិធីនេះ ក៏មានការនិមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាព្រះរាជកុសល ថ្វាយសម្តេចព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានការដាក់កម្រងផ្កាតាមរដ្ឋបាលខេត្ត ស្រុកក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត ។
និងថ្វាយ គោរពជូនដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ឥស្សរជន វីរ:ជន យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ ប្រជារាស្ត្រនិងជនរួមជាតិដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រជាជននិងតស៊ូដើម្បីឯករាជ្យជាតិផងដែរ។

លោក អ៊ុំ រាត្រី អភិបាលនៃគណ: អភិបាលខេត្តបន្ទាយមានជ័យបានឡើងថ្លែងសារថ្វាយនូវគុណូបក្ការ:គុណចំពោះព្រះរាជបូជនីយកិច្ចថ្វាយព្រះបរមរតន:កោដិ និងរបស់ឥស្សរជន អ្នកស្នេហាជាតិដែលធ្វើពលិកម្មនាំមកនូវឯករាជ្យជាតិ ។
និងបន្តចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព បូរណភាពទឹកដីនិងការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាមូលដ្ឋាននានាក្នុងខេត្ត ។

តមក ក៏មានពិធីលែងសត្វព្រាប និងបង្ហោះប៉ោងៗ ជានិមិត្តរូបបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍផងដែរ ។
និងចុងក្រោយ មានប្រតិភូ២ក្រុម :
ទី១ របស់រដ្ឋបាលខេត្តនិងសភាទាំងពីេ ដឹកនាំដោយឯកឧត្តមអ៊ុំ រាត្រី ឯកឧត្តមអន ស៊ុំ សមាជិកព្រឹទ្ឌសភា.លោកជំទាវនួម សោភ័ណ អ្នកតំណាងរាស្ត្រ បានសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា – ជប៉ុនមង្គលបូរីនៅស្រុកមង្គលបូរី។

និងទី២ របស់សភាទាំងពីរនិងរដ្ឋបាលខេត្តដឹកនាំដោយឯកឧត្តមឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា.ឯកត្តមគោស៊ុំ.សារឿត អ្នកតំណាងរាស្ត្រ លោកប្ល៉ែក វារី ប្រធានក្រុមប្រឹក្សាខេត្ត លោកយឹម សំណាង អភិបាលរងខេត្តបានសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ៕

Leave a Reply

Your email address will not be published. Required fields are marked *