ដោយ : ភ្នំធំ / ភ្នំពេញ:ពាក្យស្លោកខ្មែរមួយពោលថា៖ “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” ។
សូមចូលរួមអបអរសាទរខួបលើកទី២២ របាំ ព្រះ រាជ ទ្រព្យ ត្រូវ បាន ចុះ ក្នុង បញ្ជី បេតិ កភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ ។
នេះជាខ្លឹមសារដែលស្ថាប័ននិងបុគ្គលទាំងក្នុងនិងក្រៅប្រទេសបានបង្ហោះព្រោងព្រាតក្នុងបណ្តាញសង្គមនាថ្ងៃទី៦-៧-៨ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ។
ពួកគេចាត់ទុកថា របាំព្រះរាជទ្រព្យបានសបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ និងអរិយធម៌ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសកម្ពុជា ។
ក្នុងនាមក្រសួង ស្ថាប័ន ក្រុមហ៊ុន អង្គការ រូបកូនខ្មែរ ពិតជាមានមោទនភាពដែល របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះជាខួបលើក ទី ២២ នៃ «របាំព្រះរាជទ្រព្យ» ដែលត្រូវបានដាក់ បញ្ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នា ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។
លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( សសយក) បានចាប់អារម្មណ៍ថា: របាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ គឺជាទម្រង់របាំសក្ការ: ដ៏ពិសិដ្ឋ ប្រកបដោយ កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេក ជាមួយ ក្បាច់ ចម្លាក់ ដែល បង្កប់ ទៅ ដោយ អត្ថន័យ យ៉ាងជ្រាល ជ្រៅ ។ របាំនេះ ជាប្រភេទរបាំ ដែលនាដការ ត្រូវ ពត់ ពេន រេវាំ និងបញ្ចូល មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាម សាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុម ចម្រៀងជាពួក ដោយមាន វង់ភ្លេងពិណពាទ្យប្រគំអម ។
ចំណែកសាធារណ:ជា ពលរដ្ឋខ្មែរ បានចាត់ទុក «របាំព្រះរាជទ្រព្យ» ជាទ្រព្យសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តែមួយគត់ ដែលបានថែរក្សា អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។
ចំពោះរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ ក្រសួងព្រះបរមរាជវាំង អអាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវដល់កុលបុត្រ កុលធីតាខ្មែរ គ្រប់ រូប បន្តចូល រួម ថែរក្សា លើក តម្កើងមរតកដ៏មានតម្លៃ កាត់ថ្លៃពុំ បាននេះ ដើម្បីឱ្យ ដួងព្រលឹងនៃរបាំ ព្រះ រាជទ្រព្យ នៅ តែដក់ជាប់ក្នុងដួងចិត្តរបស់ ប្រជាជនយើង៕

