អគ្គនាយកស៊ីម៉ាក់ : កិច្ចសហប្រតិបតិ្តការបោសសម្អាតមីនមនុស្សធម៌តាមព្រំដែន សាកល្បង ធានាបានគុណភាព …បូរណភាពទឹកដី , នៅបង្កៅលព្រំដែនលេខ៤៧ ភូមិជោគជ័យ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យលោកហេង រតនា អគ្គនាយកអង្គការសកម្មភាពកម្ចាត់មីនកម្ពុជា( CMAC) បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា: នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅស្នាក់គយថៃទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមជំនាញអង្គភាពCMAC និងTMAC បានជួបប្រជុំពិភាក្សានិយាមកាប្លង់ចម្ការមីនអាទិភាពសាកល្បង និងផ្ទៀងផ្ទាត់និយាមកាប្លង់ចម្ការមីននិងចុះត្រួតពិនិត្យទីតាំងចម្ការមីន ត្រង់បង្គោល៤៧បច្ចុប្បន្ន ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ[ទល់មុខភូមិណងចាន់ឃុំណូនម៉ាមុនស្រុកគោកស៊ូងខេត្តស្រះកែវ] ។

លោកហេង រតនា បានបន្តថា: ” លទ្ធផលនៃកិច្ចប្រជុំនេះបានបោះជំហានទៅមុខជាមួយភាពកាន់ច្បាស់លាស់ក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតមីនមនុស្សធម៌តាមព្រំដែន ក្នុងដំណាកកាលសាកល្បង ដោយធានាបានគុណភាព សុវត្ថិភាព បូរណភាពទឹកដី និងបង្កេីតទំនុកចិត្តគ្នាទៅវិញទៅមក”

ខាងក្រោមជារូបភាពសកម្មភាពដោះមីនបេីកផ្លូវសុវត្ថិភាព ដេីម្បីក្រុមការងារCMAC TMAC និងក្រុមAOT បានចុះទៅពិនិត្យតំបន់ចម្ការមីនស្ថិតបង្គោលព្រំ៤៧បច្ចុប្បន្ន ៕

Leave a Reply

Your email address will not be published. Required fields are marked *