ទោះក្រោមដំណក់ភ្លៀងរលឹម ក៏ពិធីអកអំបុក សំពះព្រះខែ..នៅខេត្តបន្ទាយមានជ័យនៅតែប្រព្រឹត្តទៅ

ដោយ : ភ្នំធំ  / បន្ទាយមានជ័យ :ទោះបីស្ថិតក្រោមដំណក់ភ្លៀងរលឹមដែលបង្កពីឥទ្ធពលនៃព្យុះក្នុងតំបន់ ក៏ព្រះរាជពិធីអកអំបុក សំពះព្រះខែ  សម្រក់ទៀនជ័យផ្សងទឹកភ្លៀង ការហែកន្ទោងនៃសំពៅត្រៃលក្ខណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅរហូតចប់ដូចការគ្រោងទុកកាលពីរាត្រីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៥ កន្លងមក។

អញ្ជើញជាអធិបតីភាព មានលោកប៉្លែក វារី  ប្រធានក្រុមប្រឹក្សាខេត្ត  លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត  លោកស្រីជ័យ ណារី តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្ត ព្រះមេគណទាំងពីរគណ: ព្រះអនុគណស្រុកក្រុងទាំង៩ និងអញ្ជើញចូលរួមជាកិត្តិយសដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា  រាជរដ្ឋាភិបាល  និងមន្ត្រីថ្នាក់ដឹកនាំ  មន្ត្រី អ្នកពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ។
កម្មវិធីរៀបចំសួនតែជៅសន្តិភាព មាត់ស្ទឹងសិរីសោភ័ណសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ ដោយលើកឡើងសង្ខេបពីសមិទ្ធផលនានាក្នុងខេត្តដែលសម្រេចបានក្នុងឆ្នាំចាស់និងទិសដៅឆ្នាំថ្មី ដែលបន្តខិតខំ។
ក្នុងនោះរដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋបានអរគុណសន្តិភាព មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី៤ខែវិច្ឆិកា រដ្ឋបាលខេត្តបានអុចបំភ្លឺប្រទីបរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក សរុប៣៨.បានតាំងបង្ហាញពីការច្នៃប្រឌិត ខិតខំរបស់ក្រុមការងារ និងមន្រ្តីរាជការក្នុងខេត្តបន្ទាយមានជ័យតាំងបង្ហាញជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទស្សនាកំសាន្ត។

ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែថ្ងៃទី៤, ៥និង៦ខែវិច្ឆិកាឆ្នាំ២០២៥នេះ  ទិដ្ឋភាពនៅដងស្ទឹងសិរីសោភ័ណត្រង់ភូមិ១និងភូមិ៣សង្កាត់ព្រះពន្លា.អមដោយតិរិវិថីតូចសណ្តូកនិងសួនតេជោសន្តិភាពនាត្រើយស្តាំ(ខាងលិច)ស្ទឹង ក៏ដូចនៅសួនតេជោឈ្នះ ឈ្នអឬវេទិកាខេត្តបានពន្លេចខ្លួនជានឹងការបំភ្លឺភ្លើងអគ្គីសនីភ្លីរន្ទាលចែងចាំងដើម្បីបម្រើការទស្សនានិងកំសាន្តសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *