ដោយ : បន្ទាយ / បន្ទាយមានជ័យ :រដ្ឋបាលឃុំចង្ហារព្រមទាំងប្រជាពលរដ្ឋកាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៥ បានចូលរួមអបអរសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកស្រី ប៉ាន ណាវី ជាភរិយាដែលបានឆ្លើយតបតាមសំណូមពរនិងតម្រូវការចាំបាច់របស់រដ្ឋបាលឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
នោះគឺតាមរយ:ការជួយជួសជុលដោយចាក់ដីល្បាយថ្មនិងគៀរកិនផ្លូវលំជនបទប្រវែង៧,០០០ម៉ែត្រភ្ជាប់ពីឃុំចង្ហារស្រុកអូរជ្រៅប៉ែកខាងជើង ឆ្ពោះទៅកាន់ភូមិពង្រ សង្កាត់កំពង់ស្វាយ ។
ក្នុងនាមរដ្ឋបាលឃុំនិងជំនួសមុខឲ្យប្រជាពលរដ្ឋទាំងឡាយ លោកមេឃុំសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ សូមកើតមានដល់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ឈ្នះអស់ខ្មាំងសត្រូវ ទទួលបានជោគជ័យគ្រប់ភារកិច្ច។
និងសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

