របួសមនុស្ស២នាក់  ខូចខាតយានយន្ត៤គ្រឿងករណីរថយន្ត ត្រាក់ទ័រ ម៉ូតូបុកបន្តបន្ទាប់គ្នាបួនករណីលើផ្លូវជាតិលេខ៦ ខាងកើតក្រុងសិរីសោភ័ណ

ដោយ : ភ្នំធំ  / បន្ទាយមានជ័យ៖មនុស្សរងរបួសធ្ងន់២នាក់ បង្កខូចខាតរថយន្ត២គ្រឿងនិងត្រាក់ទ័រ១គ្រឿងម៉ូតូ១គ្រឿងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់គ្នាកាលពីទៀបភ្លឺចូលថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៥ លើកំនាត់ផ្លូវជាតិលេខ៦A ខាងកើតក្រុងនៅភូមិសាលាក្រៅ សង្កាត់ភ្នៀតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

តាមប្រជាការពារភូមិនិងពលរដ្ឋអ្នកឃើញហេតុការណ៍បានអោយដឹងថា៖
ដំបូងនៅវេលាម៉ោង៣យប់រំលងអាធ្រាត្រ មានឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរថទូរម៉ាកតូយ៉ូតាអាល់ផាតទិសដៅពីកើតមកលិចបានបុកពីក្រោយត្រាក់ទ័រ បណ្តាលអោយខូចខាតខ្ទេចក្បាលខាងមុខ
បន្ទាប់មក ភ្លាមនោះម៉ូតូ១គ្រឿងបើកបរនិងជិៈរួមដំណើរគ្នា២នាក់ជិៈទិសដៅពីលិចទៅកើតបានបុកត្រាក់ទ័រក្នុងទិសដៅបញ្ច្រាស់បណ្តាលរបួសធ្ងន់២នាក់ ក្នុងនោះម្នាក់បាក់ជើងម្ខាងត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យ។

ដោយពុំមានការគ្រប់គ្រងទីកន្លែងកើតហេតុមិនល្អ លុះដល់ម៉ោង៤ទៀបភ្លឺក៍មានរថយន្តក្រុងដឹកអ្នកដំណើរទិសដៅពីកើតមកលិចបានបុករថយន្តអាលផាតដែលកំពុងគ្រោះថ្នាក់ជាមួយត្រាក់ទ័រពីក្រោយបន្តទៀតបណ្តាលរងការខូចខាតផ្នែកខាងក្បាលមុខ ហើយរ៉េចង្កូតទទឹងផ្លូវបង្កស្ទះចរាចរណ៍មួយរយ: ។

ក្រោយកើតហេតុយូរដែរ ទើបដឹងដល់សមត្ថកិច្ចននគបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្ត បានចេញទៅដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុសម្រួលចរាចរណ័នឹងបាននាំអ្នករបួសទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ហើយក៏នាំយកយានយន្តក្នុងហេតុការមករក្សាទុករង់ចាំដោះស្រាយតាមនិតិវិធីនិងសម្របសម្រួលនៅការិយាល័យជំនាញនាំស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍។
សូមបញ្ជាក់ថា មូលហេតុនៃគ្រោះនេះអាចបណ្តាលមកពីស្ថានភាពពេលយប់ មានភ្លៀងរលឹម រអិលនិងកត្តាមនុស្សដែលខ្វះការប្រុងប្រយ័ត្ន ៕

Leave a Reply

Your email address will not be published. Required fields are marked *