ដោយ : ភ្នំធំ / បាងកក-ថៃ:នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆាន់វីរ៉ាគុល ភ្លេចរូតខោនៅកម្មវិធីបណ្តែតប្រទីប[ ឡយកន្ទោង (Loy Krathong) ] នៅមុខហ្វូងមនុស្សនៅថ្ងៃទី០៦ វិច្ឆិកា ២០២៥នេះ។
uមតិសាធារណជនបានរិះគន់លោកនាយករដ្ឋមន្ត្រីថៃថា ជាមនុស្សរាយមាយ ប្រយ័ត្នប្រយែងឬអាចថាមិនយកចិត្តទុកដាក់( មនសិការ) និងទទួលខុសត្រូវ( សម្បជ្ជ:ញ្ញ: ) សូម្បីតែាំងពីរឿងតូចឡើង។ ហេតុនេះ បើរឿងធំៗ រឿងអាយុជីវិតប្រជាជន ជាតិ ទឹកដីនិងព្រះមហាក្សត្រ ថាតើថាផ្ញើសេចក្តីទុកចិត្តលើគាត់បានឬយ៉ាងណា?
សូមរំលឹកថា ទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីបានមួយរយ:ពេលខ្លីនេះ លោក អានុទីន បានធ្វើឱ្យសារព័ត៌មានថៃចុះផ្សាយស្ទើររាល់ថ្ងៃនូវរឿងរ៉ាវពីមួយទៅមួយ ក្នុងនោះរួមទាំង: ការនិយាយខុសត្រូវសូមទោសជាសារធារណៈផង[តាមពិត គាត់និយាយការពិតចេញពីអារម្មណ៍ហើយដែលថា ថៃបានឈ្លានពាននិងបន្តយកដីកម្ពុជា] , ការចល័តយកកៅអីអង្គុយខុសបែបបបទ ពិធីការនៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្រោមសាក្សីពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ាន និងប្រធានាធិបតីដូណាល់ ត្រាំនៅទីក្រុងគួឡាឡាំពួរ, ការនិយាយរឿងចង់សុំកម្ពុជា បើកព្រំដែនឡើងវិញ, ការជំទប់ជើងដួលពេលចុះពីឧត្ថម្ភាគក្រចក្រពេលចុះពិនិត្យស្ថានភឆពទឹកជំនន់នៅខេត្ត……ជាដើម ៕
នេះបើយោងប្រភពពី Thai Enquirer , Khaosod ជាដើមដែលចុះផ្សាយ ៕

