ដោយ : ភ្នំធំ / បាងកក- ថៃ៖យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod , Enquirer, The Nations ….ជាភាសាអង់គ្លេសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្សាយព្រោងព្រាតឱ្យដឹងថា យោធាគ្រោងនឹងប្រគល់យោធារបស់កម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់កាសែតថៃបានឱ្យដឹងថា ការដោះលែងនឹងធ្វើឡើងនៅច្រកព្រំដែនបានផាកកាត ស្រុកពោងណាំរ៉នខេត្តច័ន្ទបុរីប្រទេសថៃ- ច្រកព្រំ ផ្សារព្រំ ស្រុកសាលាក្រៅខេត្តប៉ែលិន ។
សូមបញ្ជាក់ថា យោធាខ្មែរទាំង១៨រូបនេះ ត្រូវបានយោធាថៃចាប់ខ្លួន[ចាប់ពង្រត់] នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីកម្ពុជានិងថៃ បានព្រមព្រៀងលើបទឈប់បាញ់.៕
ការដោះលែងយោធាខ្មែរទាំង១៨រូប គឺជាលក្ខខណ្ឌមួយដែលបានបញ្ជាក់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ, ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ៕
