ពលរដ្ឋដែលជីវភាពខ្វះខាត២៩០គ្រួសារ ទាំង៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណទទួលអំណោយកាកបាទក្រហមកម្ពុជាខេត្ត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ពលរដ្ឋដែលជីវភាពខ្វះខាតចំនួន២៩០គ្រួសារ ចោះ ជ្រើសរើសមកពីទាំង៧សង្កាត់ក្នុងក្រុងសិរីសោភ័ណ បានទទួលអំណោយស្បៀងអាហារបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។

នេះបើតាមលោកស្រេង សុផល អភិបាលនិងជាប្រធានអនុសាខាកាកបាទកម្ពុជាក្រុងសិរីសោភ័ណអោយដឹងកាលពីថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៥ ។
កន្លងមកនេះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងអនុប្រធាន សមាជិកបាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត២៩០គ្រួសារ នៃគោលដៅខាងលើ។

កម្មវិធីចែកប្រារព្ធ ធ្វើឡើង នៅសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

Leave a Reply

Your email address will not be published. Required fields are marked *