ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សម្រាប់ថ្ងៃទី០៣-០៤ខែវិច្ឆិកាឆ្នាំ២០២៥ ដែលឈ្មួញចុះទិញពីប្រជាកសិករនៅក្នុងក្រុង-ស្រុកចំនួន០៤ : ម៉ាឡៃ ស្វាយចេក ព្រះនេត្រព្រះ ថ្មពួកនៃខេត្តបន្ទាយមានជ័យ តម្លៃ១.០០០.០០០រៀល/តោនឬ១.០០០រៀល/គក្រ ។
នេះបើតាមស្ថានភាពនៃទីផ្សារស្រូវដែលក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្ម នៅខេត្តបន្ទាយមានជ័យទទួលបានរបាយការណ៍។
ចំណែកមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃដដែលថា ស្ថានភាពតម្លៃស្រូវមានតាមប្រភេទ[ សែនក្រអូប ស្រង៉ែ ផ្ការំដួល] គុណភាព និងទីតាំងលក់ ទិញដែលត្រូវចំណាយលើថ្លៃដឹកជញ្ជូនខុសគ្នា ។
ពោលគឺតម្លៃស្រូវប្រែប្រួលតាមគុណភាពនិងទីតាំងលក់ ទិញ ៕

