កងរាជអាវុធហត្ថខេត្តសៀមរាបបន្តចេញអន្តរាគមន៍តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296

​ដោយ : ភ្នំធំ / សៀមរាប:កងរាជអាវុធហត្ថខេត្តសៀមរាបបន្តចេញអន្តរាគមន៍តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដូចជាទប់ស្កាត់ បង្ក្រាបបទល្មើស ទ្រផលសភាពការណ៍ ហេតុការណ៍ សង្គ្រោះ ជួយពន្លត់ភ្លើង…។
នេះបើតមានមន្ត្រីអោយដឹងកាលពីថ្ងៃទី២៤ខែសីហា ។
ក្នុងនោះ ជាក់ស្តែងជួយពន្លត់ភ្លើងឆេះផ្ទះបានដោយជោគជ័យ។

សូមរំលឹកថា នៅយប់ថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ នៅចំណុចភូមិត្រពាំងទឹម ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។

បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកប្រាសាទបាគង​ និងកម្លាំង​ជំនាញបានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះឲ្យរលត់ទាំងស្រុង និងមិនបណ្តាលឲ្យរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *