ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ការប្ររព្ធពិធីបួងសួងនៅរង្វង់មូលអវលោកិស្វរៈ (ព្រហស្ថ៣២) មុខសាលាខេត្តបន្ទាយមានជ័យ ដេីម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាជនកម្ពុជា ពិសេសវីរៈកងទ័ព នគរបាលដែលកំពុងបំពេញភារកិច្ចការពារពីការឈ្លានពានទឹកដីពីកងទ័ពនៃប្រទេសថៃ។
ពិធីបានប្រារព្ធនៅល្ងាចថ្ងៃសៅរ៍ ១៤រោច (ជាថ្ងៃសីល) ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។
ពិធីមានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងអភិបាលរង មន្ទីរអង្គភាព អមអមដំណើរលោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងប្រតិភូអមដំណេីរ ៕

