ផ្តើមបង្កើតកម្មវិធីរត់កម្សាន្ត ដើម្បីសុខភាព នឹងភាពស្និទ្ធស្នាល ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយ : ភ្នំធំ / សៀមរាប :ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមនិងក្រុមការងារ បានផ្តើមបង្កើតកម្មវិធីរត់កម្សាន្ត ដើម្បីសុខភាព នឹងភាពស្និទ្ធស្នាល ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប នៅជុំវិញមាត់ស្ទឹង ក្នុងក្រុងសៀមរាប។

បន្ទាប់ពីបានឃើញនូវការបំផុសចលនានេះ ក៏មានប្រជាពលរដ្ឋជាច្រើន បានចូលរួមរត់ជាមួយនឹងក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបង្កើតបាននូវបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងកងកម្លាំងសមត្ថកិច្ចជាមួយនឹងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
កម្មវិធីនេះបានបង្កេីតឡេីងក្នុងគោលបំណងសាកល្បងដេីម្បីត្រៀមរៀបចំកម្មវិធីរត់កម្សាន្ត ផ្លូវការមួយ នាពេលខាងមុខរវាងបងប្អូនប្រជាពលរដ្ឋនិងកងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *