សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីរដ្ឋបាលស្រុកមង្គលបូរី

ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖អគារថ្មីស្តង់ដារក្រសួងមហាផ្ទៃនៃរដ្ឋបាលស្រុកមង្គលបូរីត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ ហើយនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥ ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងថា: អគាររដ្ឋបាលស្រុកមង្គលបុរីដ៏ថ្មីសន្លាង គាំទ្រដោយថវិការដ្ឋបាលខេត្ត ចំនួន ០១ខ្នង ទំហំ ២៨ម៉ែត្រ X ១៣ម៉ែត្រ កម្ពស់០២ជាន់ មានបន្ទប់សរុប១៣បន្ទប់ ក្នុងនោះបន្ទប់ប្រជុំ ចំនួន ០១បន្ទប់ បន្ទប់បំពេញការងារចំនួន ១២បន្ទប់ មានរចនាបទបែបខ្មែរសុទ្ធសាធនិងស្តង់ដារក្រសួងមហាផ្ទៃ ។
លោកបន្តថា: គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់១០០% ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកមង្គលបូរី ដែលទេីបសាងសង់រួចរាល់ជាស្ថាពរ។
ពិធីនេះក៏មានការចូលរួមពីអ្នកតំណាង រាស្រ្តមណ្ឌលបន្ទាយមានជ័យ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក សមាជិក ក្រុមប្រឹក្សាស្រុក គណៈអភិបាលរងស្រុក មន្ត្រីរាជការក្រោមឱវាទបានចូលរួមផងដែរ ។

លោកអ៊ុំ រាត្រី ថា: មួយវិញទៀតក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ រដ្ឋបាលខេត្តបានផ្តល់គម្រោងធំៗនៅក្នុងរដ្ឋបាលស្រុកជាច្រើនដូចជា ៖ សាងសង់អគារដាក់កុំព្យូទ័រ ១បន្ទប់ ទំហំ ៧ម៉ែត្រX៧,៥ម៉ែត្រ នៅសាលាគំរូស្រុកមង្គលបូរី (មូលនិធិខេត្តឆ្នាំ២០២៤), ផ្លូវេតុង ប្រវែង ៥៦៥ម៉ែត្រX៥ម៉ែត្រX០,១៥ម៉ែត្រ នៅភូមិប្រឡាយហ្លួងលើ (មូលនិធិខេត្តឆ្នាំ ២០២៤), ផ្លូវកៅស៊ូ ប្រវែង ២.១៤០មx៥ម៉ែត្រX០,១៥ម៉ែត្រ នៅភូមិអញ្ចាញ និងអូរតាគល់ (មូលនិធិខេត្ត ឆ្នាំ២០២៥ ៕

Leave a Reply

Your email address will not be published. Required fields are marked *