ដោយ : ភ្នំធំ / ភ្នំពេញ :នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួន លោកឧត្ដមសេនីយ៍ត្រី ឆឹម ឆែម នាយករងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ពាក់ព័ន្ធករណីបើកបររថយន្តប៉ះម៉ូតូស្ត្រីជនរងគ្រោះហើយដកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះ បែកក្បាល កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
បច្ចុប្បន្ន នគរបាលបានបញ្ជូន លោក ឆឹម ឆែម ទៅកាន់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើមម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
