ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖ប្រធានអនុគណៈកម្មការសាងសង់និងលោកអ៊ុំ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលការងារសំណង់កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព សួនតេជោសន្តិភាពស្ថិតនៅជាប់ស្ពានថ្មអំណោយសម្តេចតេជោហ៊ុន សែន នាមាត់ស្ទឹងសិរីសោភ័ណភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
លោកឃ្លោក នួយ អភិបាលរងខេត្ត- ប្រធានអនុគណៈកម្មការសាងសង់ និងជាតំណាងឲ្យលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តមានប្រសាសន៍ថា : ការចុះពិនិត្យវឌ្ឍនភាព ដើម្បីផ្តល់ និងទទួលបានធាតុចូលជាប្រវត្តិសាស្ត្រអំពីរឿងរ៉ាវ ខ្លឹមសារ កម្រងរូបភាពសំខាន់ៗពី អតីតកាលនៃការតស៊ូរបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ការបង្កើតខេត្ត រហូត សម្រេចបានការបញ្ចប់សង្គ្រាម ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា ទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ។
ព្រមទាំងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ និងបានដឹកនាំគោលនយោបាយនេះ ដើម្បីការកសាងមាតុភូមិ ដ៏កម្សត់ ឱ្យមានឈ្មោះដ៏ឧត្តុងឧត្តមដូចបច្ចុប្បន្ននេះ។
នាល្ងាចថ្ងៃដដែលនោះ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអមដំណើរដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តក៏បានចុះទៅពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការសាងសង់និងការរចនាសួនតេជោសន្តិភាពនោះផងដែរ ហើយណែនាំអោយអ្នកពាក់ព័ន្ធបន្តខិតខំអនុវត្តប្រកបដោយការទទួលខុសត្រូវ ។
សូុមបញ្ជាក់ថា ការសាងសង់ សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍និងស្ថាបនិកសន្តិភាព និងនយោបាយឈ្នអ ឈ្នះ និងបន្តដឹកនាំផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្តែងនៃប្រវត្តិការណ៍ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ។
នៅខេត្តបន្ទាយមានជ័យសួនតេជោសន្តិភាពបានរចនាឡើងក្នុងសណ្ឋានជាទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩គុណ ២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ៩ទឹក១ហ៊ុន១លី។
សួនតេជោសន្តិភាពបែងចែកជា៣ផ្នែកសំខាន់ៗ រួមមាន៖
ផ្នែកទី១៖ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង។ ផ្នែកទី២៖ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាបថវិមាន ឈ្នះ-ឈ្នះ សរុប១៨ផ្ទាំង (សម្រាប់ថ្នាក់ជាតិ៦ផ្ទាំង ៩ក្រុង-ស្រុក៩ផ្ទាំង និងសម្រាប់ខេត្ត៣ថ្នាំង) និងផ្នែកទី៣៖ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖
ថ្នាក់ទី១ -មានបីជ្រុង តំណាងឱ្យការធានា៣យ៉ាង ។ថ្នាក់ទី២-៖មានប្រាំជ្រុង តំណាងឱ្យយុទ្ធសាស្ត្រនីហ្វីដ(DIFID) ។
ថ្នាក់ទី៣៖មានប្រាំពីរជ្រុង តំណាងឱ្យកត្តាទាំង៧ ដែលនាំមកនូវជ័យជម្នះផងដែរ ៕

