ដោយ : ភ្នំធំ / ចន្ទបូរី – ថៃ :ក្បួន រថយន្តគណៈប្រតិភូកម្ពុជា ត្រលប់ទៅកាន់ខេត្តប៉ៃលិនវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំJBC នៅថ្ងៃដំបូង នៅលេីទឹកដីថៃ។
នៅថ្ងៃស្អែក ទី២២ ខែតុលា ឆ្នាំ២០២៥ ប្រតិភូកម្ពុជា នឹងបន្តដំណេីរការកិច្ចប្រជុំនេះជាថ្មី នៅខេត្តចន្ទបុរី នៃប្រទេសថៃ។
ពោលគឺគណ:ប្រតិភូកម្ពុជាមិនពិសារអាហារនិងសម្រាន្តពេលយប់នៅលើទឹកដីថៃ ដូចសព្វមួយដងកាលពីមុនប្រទេសកម្ពុជា ថៃមានវិវាទតានតឹនរឿងព្រំដែននោះឡើយ។
កាលពីប្រតិភូថៃ ដែលចូលមកប្រជុំនៅខេត្តប៉ៃលិន ត្តកោះកុងកន្លងមក គេក៏មិនហូបអាហារនិងដំណេកនៅទឹកដីកម្ពុជាដែរ ។
សូមរំលឹកថា កិច្ចប្រជុំពិសេសគណៈកម្មការព្រំដែនចម្រុះខណ្ឌសីមាព្រំដែនគោក ( JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ប្រទេសថៃធ្វើម្ចាស់ផ្ទះ មានរយៈពេល ២ថ្ងៃ ពីថ្ងៃទី២១ – ២២ ខែតុលា ឆ្នាំ២០២៥ ។
សមាសភាពភាគីកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។
សមាសភាពភាគីថៃ ដឹកនាំដោយ លោកប្រាសាត ប្រាសាសវិនិច្ឆ័យ( Prasas Prasasvinitchai) អ្នកការទូតជើងចាស់-ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរបៀបវារៈដូចជា៖
១-ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំJBC លើកទី៦ នៅភ្នំពេញ (14-15 មិថុនា 2025)
២-របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ (GBC) ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៅខេត្តកោះកុង (10-9-2025) ជាពិសេសករណីភូមិជោគជ័យ
៣-របៀបវារៈផ្សេងៗទៀត៕

