ដោយ : ភ្នំធំ / ព្រះវិហារ៖នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ខេត្តព្រះវិហារបានរៀបចំព្យុះហយាត្រា “ដើរដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និងមានការចូលរួមពីជនភៀសសឹករាប់ពាន់នាក់។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ព្យុះហយាត្រាដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន ពិសេសគឺជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយប្រឆាំងការឈ្លានពាន ឬជម្លោះណាមួយឡើយ។
ប្រជាពលរដ្ឋជនភៀសសឹក សូមអំពាវនាវទាមទារឱ្យមានការដោះលែងវីរយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀម ប្រើល្បិចកលពិសពុលចាប់ពង្រត់ ដោយខុសច្បាប់ក្រោយបទឈប់បាញ់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ កន្លងមក៕

