លោកកែសួន សុភាពនិងលោកស្រីប្រគេនសម្ភារៈសម្រាប់កងទ័ពជួរមុខតាមរយ:ព្រះគ្រូសារ៉ាត់.សេងវឌ្ឍន៍ចៅអធិការវត្តសិរីមង្គល

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងលោកស្រីព្រហ្ម រដ្ឋា បានប្រគេនសម្ភារៈសម្រាប់កងទ័ពជួរមុខតាមរយ:ព្រះគ្រូសារ៉ាត់ សេងវឌ្ឍន៍ចៅអធិការវត្តសិរីមង្គលភូមិព្រែកជីកឃុំបត់ត្រង់ស្រុកមង្គលបូរី ។

ព្រះគ្រូសារ៉ាត់ សេងវឌ្ឍន៍ មានសង្ឃដីកាថ្ងទី១៩ខែតុលាថា : សម្ភារ: ដែលប្រគេន ទទួលនោះរួមមាន : ទឹកបរិសុទ្ធឱរ៉ាល់ ៣០កេស ទឹកផ្លែឈើយ៉ូស Yeo’s ២០កេស នំUN 900 ចំនួន១២កេស មីជាតិ ៥កេស កាហ្វេ KOPIKO 2កេស បារីលុច្សសារី Luxary ១ប៊ិក ថវិកា ២០០០.០០០ រៀល។

ចំណែកលោកស្រីព្រហ្ម រដ្ឋា និងក្រុមការងារអោយដឹងថា : កន្លងមកលោកកែសួន សុភាព ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងអាជ្ញាធរ ក្រោមការចូលរួមឧបត្ថម្ភ គាំទ្រពីសប្បុរសជន បានរៃអង្គាសនូវសម្ភារ: ថវិកា
យកទៅប្រគល់ជូនកងទ័ព នគរបាល ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនៅព្រំដែនកម្ពុជា ថៃ ក្នុងអំឡុងមានជម្លោះព្រំដែនដែលបង្កឡើងដោយភាគីថៃ ។

ក្នុងនោះ ក្នុងចំណោមព្រះមន្ត្រីសង្ឃ មានព្រះគ្រូមេគណ បល័ដ្ឋគណខេត្ត អនុគណស្រុកក្រុង ព្រះគ្រូចៅអធិការវត្ត ក៏មានព្រះគ្រូសារ៉ាត់ សេងវឌ្ឍន៍ ចៅអធិការវត្តសិរីមង្គលផងដែរដែលសកម្មបានលះបង់បច្ច័យនិងសម្ភារ: ផ្ទាល់ព្រះអង្គនិងបានពីញោមញាតិ ពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយនាំយកទៅជូននាយ នាយរង យុទ្ធជនកងទ័ព នគរបាលដលឈរជើងនៅសមរភូមិជួរមុខព្រំដែនកម្ពុជា ថៃ ។
ហេតុនេះ ទើបលោកកែសួន សុភាព លោកស្រីផ្ទាល់និងសប្បុរសជនប្រគេននូវសម្ភារ: ថវិកាមកប្រគេនព្រះអង្គដើម្បីព្រះបាននាំបន្តទៅប្រគល់ដលើដៃកងទ័ព នគរបាលនិងពលរដ្ឋនៅជួរមុខព្រំដែនកម្ពុជា ថៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *