ប្រជុំនៅខេត្តប៉ៃលិន លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត ថៃ

ដោយ : ភ្នំធំ / ប៉ែលិន :ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ មានកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។

នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អោយដឹងនៅថ្ងៃទី២៤ខែសីហា នេះ។
គណៈប្រតិភូភាគីថៃបានមកដល់ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង៨:២៥នាទីព្រឹកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *