ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ -បន្ទាយមានជ័យ :
ពួកទាហាន ប៉ូលីស អាជ្ញាធរនិងពួកជ្រុលនិយមសៀមកាន់តែគឃ្លើន បង្កើនចាក់សំឡេងធុងបាស ឧឃ្ឃោសនស័ព្ទធ្វើទុក្ខបុកម្នេញ រំខាននិងរំលោភសិទ្ធិសហគមន៍ពលរដ្ឋខ្មែនៅភូមិព្រៃចាន់និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យអស់៤យប់ជាប់ៗគ្នាមកទល់យប់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥ ។
ហើយពួកគេអះអាងថា នៅពេលថ្ងៃនាថ្ងៃទី១៤ខែតុលា នេះទាហានកងពលបូរ៉ាក់ផា( បូរពា) ដែលគាំទ្រដោយកងទ័ពភូមិភាគទី១ នគរបាលភូមិន្ទភូមិភាគទី១ អាជ្ញាធរនិងសកម្មជនជាតិនិយមមកពីគ្រប់ទិសទីនឹងបន្តដាក់គ្រឿងចក្រឈួសឆាយដីធ្លី បោសសម្អាតមីន ហើយឈានដល់តបណ្តាទឹកស្អាត អភ្គីសនីនិងសេវាផ្សេងក្នុងភូមិទាំងពីរដែលពួកគេរំលោភ ឈ្លានពានយកកន្លងមក។
លុះដល់ពេលយប់ ពួកវានឹងបន្តយុទ្ធសាស្ត្រដាក់សម្ពាធផ្លូវចិត្តដោយចាក់សម្លេងរំខានដំណេកនិងបន្លាចដូច៤យប់មកនេះ ជាបន្តទៀត ពោលគឺធ្វើទាល់តែពលរដ្ឋ អាជ្ញាធរនិងកងកម្លាំងកម្ពុជាស៊ូទ្រាំលែងបាន ហើយរត់ចាក់ចេញពីអស់ពីភូមិទាំង២ ។
សូមរំលឹកថា កងកម្លាំងកងពលបូរ៉ាកផាសៀមបានឈ្លានពាន រំលោភបំពានបូរណភាពទឹកដីកម្ពុជាដោយរឹបអូសប៉ុស្តិ៍យាមជួរយោធាកម្ពុជាកងការពារព្រំដែនលេខ៥០៣ ចំនួន២(ចំណុចជោគជ័យនិងចំណុចតំបន់៥ ) កាលពីថ្ងៃទី២៦ខែកក្កដា ( ក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជា ថៃដែលសៀមបាញ់មុនចំនួន៥ថ្ងៃ: ២៤-២៨ខែកក្កដាឆ្នាំ២០២៥) ។
នៅថ្ងៃទី១២និង១៣ខែកក្កដាឆ្នាំ២០២៥ ទាហានសៀមខាងលើ បន្តចូលមករាយបន្លាលួសនិងដាក់កង់ឡានព័ទ្ធផ្ទះពលរដ្ឋ១២គ្រួសារ មនុស្សរាយ៥៩នាក់គឺនៅភូមិជោគជ័យចំនួន៦គ្រួសារស្មើ៦ផ្ទះ , ភូមិព្រៃចាន់៦គ្រួសារស្មើ៦ផ្ទះ មនុស្សរាយ៣៧នាក់។
ហើយបើគិតពីងព័ទ្ធយកដីស្រែ ចម្ការរបស់ពលរដ្ឋកម្ពុជាវិញ នៅភូមិជោគជ័យមានផ្ទៃដីស្រែនិងចម្ការទំហំ៤២ហិចតា ស្មើនឹងម្ចាស់៦គ្រួសារនិងនៅព្រៃចាន់ មានផ្ទៃដីស្រែនិងចម្ការទំហំ១៥ហិចតា ស្មើនឹងម្ចាស់១៩គ្រួសារ។
អ្មកតាមដានសភាពការណ៍ជម្លោះព្រំដែនអោយដឹងថា: ចាប់តាំងពីថ្ងៃទី១០ដល់១៣ខែតុលា មក ទទាហាន បប៉ូលីសនិងក្រុមជ្រុលនិយមសៀមបន្ដគឃ្លើនចាក់បំពងសំឡេងខ្មោច ឆ្កែលូ ឆ្កែព្រុស ម៉ាស៊ីនយន្តហោះ យ៉ាងទ្រហឹងអឺងអាប់ញែករាត្រី បំបែកក្រដាសត្រចៀកមនុស្សនៅភូមិព្រៃចាន់ និងភូមិជោគជ័យ បន្តយប់ថ្ងៃទី១៣ ខែតុលា ជាយប់ថ្ងៃទី៤ ដែល ពួកគេ នឹកឃើញ គំនិត ស្មោគគ្រោក ថោកទាបនិងអាក្រក់ជួរជាតិនេះ ។
ពួកគេ មិនខ្វល់ ពី មតិ សាធារណជនថៃ អ្នកកាសែតសមាជិកព្រឹទ្ធសភា និងមន្ត្រីច្បាប់ថៃ និងអន្តរជាតិដែលបាន ធ្វើការរិះគន់ ថ្កោលថាជាទង្វើអសីលធម៌ និងជាទម្រង់នៃការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត រំលោភសិទ្ធិមនុស្សដល់ពលរដ្ឋ កម្ពុជារស់នៅតាមព្រំដែននៅឡើយ។
យោងអ្នកភូមិ បាន ឱ្យដឹងថា : នៅយប់ទី៤ គឺថ្ងៃទី១៣ខែតុលា ពួកជ្រុលនិយមសៀមបានប្រើប្រាស់ឧបករណ៍បំពង សំឡេងឮខ្លាំងជាងរយៈពេល ៣ យប់មុន ដោយសំឡេងដែលគេចាក់ជាសំឡេងខ្មោចលងកាន់ព្រឺព្រួចគួរអោយខ្លាច សង្វេគ ឆ្កែលូ សំឡេងយន្តហោះ និងសំឡេងរំខានផ្សេងៗទៀត។
អ្នកជំនាញបានលើកឡើងថា ទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស ជាពិសេសកុមារនិងស្ត្រីមានផ្ទៃពោះ ។
ទោះជាយ៉ាងណា នាយប់ទី៤ កន្លងមក ពលរដ្ឋក្នុងភូមិបានមានវិធីការពារខ្លួនថ្មីមួយដោយប្រើកាសចុកត្រចៀក ប្រឆាំងការពារសម្លេងរំខាន ហើយភាគច្រើនបានសម្រាកសម្រាន្តសឹងតែរំភើយ ស្កប់ស្កល់ដែរ ៕

