ជាអ្នកកាសែតល្បីម្នាក់នៅថៃ បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោចនៅភូមិជោគជ័យ និងភូមិព្រៃចាន់

ដោយ : ភ្នំធំ / ថៃ :លោកប្រាវីន រ៉ូចាន់ណាហ្វ្រឹក( Pravin Rojanaphruk ) ជាអ្នកកាសែតល្បីម្នាក់នៅប្រទេដថៃ បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោច សម្លេងឆ្កៃលូ ការបង្ហោះខ្មោចចូល៣យប់ហើយមកទល់យប់ថ្ងៃទី១២ខែតុលាឆ្នាំ២០២៥ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់។

លោកប្រាវីន បាននិយាយយ៉ាងដូច្នេះថា : ” ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាល លោក Anutin ធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការចាក់សំឡេងរំខានដូចជាសំឡេងខ្មោចជាដើមនៅឯតំបន់ព្រំដែនពីសំណាក់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ម្នាក់ អស់រយៈពេល២យប់មកហើយ” ។

លោកបានបន្ថែម : នេះមិនត្រឹមតែជាការបំពានលើសិទ្ធិ និងដំណេកអ្នកជិតខាងរបស់យើង ជាសង្រ្គាមចិត្តសាស្ត្រមួយមួយប៉ុណ្ណោះទេ តែពាក្យបណ្ដឹងមួយក៏ត្រូវបានដាក់ជូន ទៅកាន់អង្គការសហប្រជាជាតិផងដែរ។

អ្នកកាសែតសៀមរូបនេះ : ” សូមកុំធ្វើឱ្យថៃក្លាយជាឃ្លាំងផ្ទុកសំណើចនៅក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ក៏ព្រោះតែមនុស្សស្មោគគ្រោគមួយចំនួនដែលគ្មានប្រយោជន៍” ៕

Leave a Reply

Your email address will not be published. Required fields are marked *