កំណត់ហេតុសង្ខេបស្តីពីសកម្មភាពល្មើសរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អាជ្ញាធរខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុសង្ខេបស្តីពីសកម្មភាពល្មើសរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ពីយប់ថ្ងៃទី១១ដល់ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

បានឃើញនិងអានខ្លឹមសារសារនោះ ពលរដ្ឋនៅសហគមន៍ភូមិព្រៃចាន់ ភូមិជោគជ័យឬភូមិទាំងឡាយនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ក៏ដូចភូមិបន្ទាយមានរឹទ្ធិ(បឹងត្រកួន) ឃុំគោករមៀតស្រុកថ្មពួក និងភូមិ ឃុំ សង្កាត៎នានានៃស្រុកក្រុង៥ នៅបណ្តោយព្រំដែនកម្ពុជា ថៃនិងទូទាំងខេត្តយល់ស្របនឹងអាជ្ញាធរខេត្តធ្វើកំណត់ហេតុនេះ ។
ហើយស្នើសុំអោយបន្តធ្វើការកត់ត្រា ចងក្រងឯកសារនិងរក្សាទុកភស្តុតាង ក៏ដូចជាទឡ្ហីករណ៍នានាអោយបានគង់វង្សនិងត្រឹមត្រូវ ៕

Leave a Reply

Your email address will not be published. Required fields are marked *