ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនជិត៥០០ នាក់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយចាកចេញពីគណបក្សផ្សេង

 

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារមូលស្រុកកំពង់ស្វាយ បានអញ្ជើញប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនដែលមកពីគណបក្សឆន្ទ:ខ្មែរ គណបក្សកំលាំងជាតិ និងគណបក្សហ្វុនស៊ិនប៉ិច ចំនួន ៤៦៩នាក់ ក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៥។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពូ អ្នកមីង បងប្អូនកូនក្មួយទាំងអស់ ដែលបានមកចូលរួមជីវភាពជាមួយថ្នាក់បក្សប្រជាជនកម្ពុជា ដែលព័ត៌មាននេះកន្លងមក លោកស្រី បានដឹងនៅព័ត៌មាននេះ ក៏ប៉ុន្តែដោយសារមួយរយៈពេលនេះខេត្តកំពង់ធំយើងមានពិធីកម្មវិធីមុំមានញឹកធ្វើឲ្យការជួបជុំ និងការប្រកាសសមាជិកថ្មីរបស់យើងមានភាពយឺតយ៉ាវ តែយ៉ាងណាក៏ដោយក៏យើងនៅតែធ្វើឲ្យបាន។

លោកជំទាវបានបន្តទៀតថាមានតែគណបក្សប្រជាជនកម្ពុជាជាមួយគត់ដែលបានកសាងនៅសន្តិភាពនយោបាយកំណើនសេដ្ឋកិច្ច និងការរួមរស់ជាមួយគ្នាក្រោមដំបូលសន្តិភាពដែលមានសម្ដេចតេជោជាប្រមុខ និងជាថ្នាក់ដឹកនាំដ៏កំពូលរបស់ប្រទេសជាតិ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានរស់នៅក្រោមម្លប់សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារនៅសុខសន្តិភាពមួយនេះ ឱ្យបានជាដាច់ខាតព្រោះមិនមានគណបក្សណាមួយដែលអាចធ្វើបានដូចគណបក្សប្រជាជនទេ។

លោកជំទាវបានលើកឡើងថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានបង្កើតថ្នាក់ដឹកនាំដោយខ្លួនឯង និងបានជ្រើសរើសថ្នាក់ដឹកនាំដ៏ត្រឹមត្រូវក្នុងការដឹកនាំប្រទេសដូចនេះហើយ គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយក៏បានជ្រើសរើសនៅយុវជនបន្តវេន នោះគឺសម្តេច ហ៊ុន ម៉ាណែត ដែលទទួលបាននូវការសិក្សាថ្នាក់បណ្ឌិតយោធា និងបណ្ឌិតសេដ្ឋកិច្ច ដើម្បីដឹកនាំមាគ៌ាសន្តិភាពនិងថែរក្សានៅសុខសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិបន្តទៅមុខទៀត។

បន្ថែមលើសនេះ លោកជំទាវបានលើកឡើងអំពីការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការស្រឡាញ់ពេញចិត្ត ពីសំណាក់ក្រុមយុវជនទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់មានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍតទៅមុខជាលំដាប់ ហើយក្នុងនោះបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមយុវជនទាំងអស់មានការគាំទ្រភ្លូកទឹកភ្លូកដី ព្រមទាំងពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោកជំទាវ ឃួន ឃុនឌី ស្នើដល់យុវជនក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រព្រឹត្តិតែអំពើល្អ ចូលរួមធ្វើការងារសង្គម ការងារមនុស្សធម៌និងសម្អាតអនាម័យតាមទីសាធារណៈនិងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *