ហ្វូងសត្វចចកចូលដល់ក្នុងភូមិនាំអ្នកស្រុកបណ្តាលឲ្យរបួស ៣នាក់ក្នុងឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង

ដោយ : ភ្នំធំ / បាត់ដំបង :ហ្វូងសត្វចចកចូលដល់ក្នុងភូមិនាំអ្នកស្រុកបណ្តាលឲ្យរបួស ៣នាក់ក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបង ។
ការភ្ញាក់ផ្អើលដែលទើបតែផ្ទុះរឿងបានកើតឡើងនៅព្រលឹមថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ ភូមិសាស្រ្តភូមិពោធិ៍ឃុំតា ស្រុកមោងឫស្សី ។

លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានប្រាប់សារព័ត៌មានថា: ករណី ហ្វូងសត្វចចកបានចូលមកដល់ក្នុងភូមិអ្នកស្រុកបានកើតឡើងពិតប្រាកដ មែន និងបាននាំប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសចំនួន ៣នាក់ ។
នោះដោយសារតំបន់ដែលប្រជាពលរដ្ឋរស់នេះជាតំបន់ជាប់បឹងទន្លេសាប គ្រាដែលទឹកបឹងជន់ឡើងដល់កន្លែងសត្វចចករស់នៅ វាក៏គេចខ្លួនមករក ទីទួលដីគោកទើបប្រទះនឹងប្រជាពលរដ្ឋ។

ចំណែកលោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ ដែរថា: ករណីសត្វចចកចូលភូមិនេះនៅវេលាម៉ោងជាង ៦:០០នាទីព្រឹក បាននាំពលរដ្ឋអ្នកស្រុកចំនួន ៣នាក់។ រួមមានពលរដ្ឋអ្នកហាត់ប្រាណ អ្នកលក់ដូរ និងកូនសិស្សម្នាក់ទៀតកំពុងដើរទៅសាលារៀន បណ្តាលឲ្យ រងរបួសស្រាល។

សត្វចចកជាច្រើនក្បាលចូលមកនាំអ្នកស្រុក និងការអំពាវនាវរបស់កម្លាំង ជំនាញបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន រហូតដល់ ថ្ងៃរសៀលថ្ងៃដដែលសត្វចចកបានបង្ហាញខ្លួនម្តងទៀតក៏ត្រូវអ្នកស្រុក ដេញវ៉ៃងាប់ចំនួន ២ក្បាល ។.
និងនៅព្រឹកថ្ងៃទី៧ ខែតុលានេះពលរដ្ឋ ប្រទះឃើញសត្វចចកទៀតក៏ព័ទ្ធវែងាប់១ ក្បាលទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *