ពលរដ្ឋនៅក្រុងប៉ោយប៉ែតផ្អើលច្របល់មួយឈុលស្មានថាផ្ទុះអាវុធពីព្រំដែនភាគីថៃ តែតាមពិតជនជាតិវៀតណាម១ក្រុមបាញ់កាំជ្រួចលេងសោះ , ប្រទះឃើញដ្រូនធំបង្ហោះ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖ប្រជាពលរដ្ឋរស់នៅសហគមន៍មួយផ្នែកនាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីយប់ម៉ោងប្រមាណ៩: ៥០នាទីថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៥ មានការផ្អូកផ្អើលច្របល់ស្មានតែមានការ ផ្ទុះ អាវុធពីព្រំដែនដោយភាគីថៃ ។
ប៉ុន្តែការពិតគឺវាជាការបាញ់កាំជ្រួចពីសំណាក់ជនជាតិវៀតណាមមួយក្រុម នៅក្នុងសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតទៅវិញទេ ។
បន្ថែមលើនោះ មានព្រឹត្តិការណ៍ដ្រូន១គ្រឿងធំែលគេដាក់ការសង្ស័យថា ជារបស់ភាគីថៃបានបង្ហោះតាមបណ្តោយព្រំដែននោះ បានមកជាប់ទើរ១រយ: ខ្លីលើមែកដើមអំពិលទឹកនាព្រំដែនផង ។
នេះបើយោងប្រភពព័ត៌មានពីក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី០៦ខែតុលា ។

ការព្រួយបារម្ភភ័យខ្លាចនេះ ខណ:ពេលដែលស្ថានការណ៍សន្តិសុខនៅតាមបន្ទាត់ព្រំដែ កម្ពុជា-ថៃមានភាពតានតឹង ការឡើងកំដៅនិងផុយស្រួយនិង ការផ្ទុះ អាវុធរវាងកម្ពុជានិងថៃ ។

ក្រោយមាន ផ្អើ់លជ្រួលច្របល់និងភ័យខ្លាច ខាងលើសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត បាន ចុះ ទៅ ដល់ ទីតាំង នៃ ទីតាំង ដុតកាំជ្រួចស្ថិតនៅក្រោយវត្តបាលិលេយ្យនាភូមិក្បាលស្ពានបានពិនិត្យមើលស្ថានភាពជាក់ស្តែង ។
ក្នុងការពិនិត្យសំណល់ពីការដុតកាំជ្រួចជាច្រើន ហើយបាននាំខ្លួនជនជាតិវៀតណាមនិងអ្នកពាក់ព័ន្ធ៣នាក់ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅដើម្បីធ្វើការសួរចម្លើយតាមនិតិវិធីជំនាញសមត្ថកិច្ច។

ប្រភពបានបន្តថា : ពលរដ្ឋមួយចំនួនមានចិត្តចង់ឡើងដើមឈើចាប់យកដ្រូនធំនោះ ។
ប៉ុន្តែត្រូវបង្អាក់ទៅវិញ ដោយបារម្ភសុវត្ថិភាព ពួកគេក៏ផ្អាកទៅវិញ ព្រោះខណ: នោះ ក៏មានដ្រូន១គ្រឿងទៀតមកហោះមកឃ្លាំមើល និងហាក់ដូចជាមកជួយការពារនិងសង្គ្រោះដ្រូនធំនោះ ហើយឮសម្លេងជាភាសាថៃនៅខាងក្រោម ៕

Leave a Reply

Your email address will not be published. Required fields are marked *